សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

លោកហ៊ុនសែនបាននិងកំពុងតែធ្វើឲ្យស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាមានភាពច្របូលច្របល់កាន់តែខ្លាំងឡើងៗ

លោក ហ៊ុន សែន មេដឹកនាំដែលល្មោភអំណាច

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា ត្រូវបានលោក ហ៊ុន សែន ធ្វើ​ឲ្យ​មានភាពច្របូកច្របល់កាន់តែខ្លាំងឡើងៗ ព្រោះតែការល្មោភនិងអំណាចរបស់ខ្លួន ​សុខទុក្ខ​ពល​រដ្ឋ​ដែលជាម្ចាស់ឆ្នោត និងតម្រូវ ការដែលពួកគាត់ចង់បានឡើយ ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីចាស់ សម្រាប់អាណត្តិថ្មី ដែលមានការទទួលស្គាល់តែ​គណបក្ស​ប្រជាជនរបស់ខ្លួនឯកបក្ស និងខុសច្បាប់រដ្ឋធម្មនុញ្ញដ៏ធ្ងន់នោះ ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះ មានភាព​មមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំរដ្ឋាភិបាលមិនគ្រប់លក្ខណៈរបស់ខ្លួន ហើយធ្វើការវាយប្រហា គេ​ឯ​ងគ្រប់គ្នា រួមទាំងអន្តរជាតិផងដែរនោះ ត្រូវបានមជ្ឈដ្ឋាននា​នា​រិះគន់ថា លោក ហ៊ុន សែន ត្រូវបាន​អំណាច មហិច្ឆិតា បុណ្យស័ក្ត អូសទាញឲ្យដើរ​ផ្លូវខុស​កាន់តែជ្រៅទៅៗ ហើយ ព្រមទាំងបាន​អូស​ទាញ​កម្ពុជាឲ្យមានឈ្មោះមិនល្អនៅ​លើឆាកអន្តរ​ជាតិផងដែរ ។

ជាមួយគ្នានោះ មជ្ឈដ្ឋាននានាលើកឡើងថា លោក ហ៊ុន សែន ល្មមបញ្ឈប់ចិត្តល្មោភអំណាច មហិច្ឆិតាគ្មានព្រំ​ដែនរបស់ខ្លួនបែបនេះទៅ ហើយងាកមកបង្រួបបង្រួមជាតិ ដោះស្រាយបញ្ហា​ជាតិ ជាមួយ និង គណបក្សសង្គ្រោះជាតិ ដើម្បីដឹកនាំនាវាកម្ពុជាខ្ពស់ទៅរកការរីកចំរើន ព្រោះ​អំណាច​ផ្តាច់ការ កុម្មុយនីយ បក្សពួកនិយម គ្រួសារនិយម គឺវាសហួសសម័យទៅ​ហើយ​ហើយនៅ​លើពិភព​មេដឹក​នាំដែលកុម្មុយនីយ ផ្តាច់ការបែបនេះក៏ត្រូវបានវិនាស និងបរាជ័យ​អស់​ជាច្រើនមក​ផងដែរ ។
                                            

យ៉ាងណាម៉ិញគណបក្សសង្គ្រោះជាតិ​ គឺបានប្រកាន់នូវគោលជំហរ សច្ចៈ យុត្តិធម៌ អព្យាក្រឹត្ត លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សជាដើម  ព្រមទាំងតម្កល់ផលប្រយោជន៏របស់ជាតិ និងពល​រដ្ឋជាធំ ៕

No comments:

Post a Comment

yes