សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 12, 2013

លោកហ៊ុនសែនលោកសខេងនិង​លោកសាយឈុំនឹង​ជួប​ចរចា​ជាមួយលោកសមរង្ស៊ី​​


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ ដើម្បី​ចរចា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​ព្រះ​ហា​ក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា សូម​អញ្ជើញ លោក ហ៊ុន សែន និង​សហការី​ចំនួន​ពីរ​រូប​ទៀត និង​លោក សម រង្ស៊ី ព្រមទាំង​សហការី​ពីរ​រូប​ទៀត ចូលរួម​ប្រជុំ ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​អធិបតីភាព​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។
​លោក ស ខេង ប្រាប់​VOD​នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដើរ​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ ដោយ​ចូល​រួម​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម​ សុវណ្ណ ប្រាប់VODថា គណៈកម្មការអចិន្ត្រៃយ៍របស់ គណបក្ស នឹង​សម្រេច​នៅ​ថ្ងៃ​ស្អែក​នេះ ថា​តើ​ថា្នក់​ដឹក​នាំ​ណា ក្រៅ​ពី​លោក សម រង្ស៊ី នឹង​ចូល​រួម​ចរចា។

​កាលពី ថ្ងៃ​ចន្ទ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជសារ ជា​ការកោះអញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ ចូលរួម​ប្រជុំ​រដ្ឋសភា ជា​លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី យល់ថា ការកោះប្រជុំ​ពិតប្រាកដ គឺ​ព្រះមហាក្សត្រ នឹង​ផ្ញើ​ព្រះ​រាជលិខិត មកកាន់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ដោយ​ផ្ទាល់ ហើយ​គណបក្ស ពហិការ​ចូលរួម​ប្រជុំ​ក្នុង​សភា លុះត្រាតែ​បញ្ហា​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ត្រូវបាន​ដោះស្រាយ​ត្រឹមត្រូវ​។​
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​៕


ប្រភពពី VOD

No comments:

Post a Comment

yes