សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 4, 2013

ក្រុមអ្នកភូមិបឹងកក់​ដើរហែក្បួន​រម្លឹកខួប​នៃការចាប់ឃុំខ្លួន​អ្នកស្រីយ៉ោមបុប្ផា

ការតវ៉ា​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ដែលធ្វើឡើងដោយអ្នកភូមិបឹងកក់។
ការតវ៉ា​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ដែលធ្វើឡើងដោយអ្នកភូមិបឹងកក់

ថ្ងៃ​ទី៤កញ្ញា ឆ្នាំ២០១២-ថ្ងៃ៤កញ្ញា ឆ្នាំ២០១៣​ ថ្ងៃនេះ គម្រប់មួយឆ្នាំ ដែលអ្នកស្រី យ៉ោម បុប្ផា សកម្ម​ជន​តវ៉ា​ដី​​ធ្លី​នៅ​បឹង​កក់ ត្រូវ​បាន​ចា​ប់ឃុំ​ខ្លួន​។ នៅ​ថ្ងៃ​រម្លឹក​ខួប​មួយ​ឆ្នាំនៃ​ការ​ចាប់​ខ្លួន​​នេះ ក្រុម​​អ្នក​​ភូមិ​​បឹង​កក់​ប្រមាណ​១០០នាក់ បាន​​ជួប​ជុំ​គ្នា​នៅ​​បរិវេណ​​វត្ត​ភ្នំ មុន​ពេល​ដើរ​ហែ​ក្បួន​​ទៅ​កាន់​តុលាការ​កំពូល ដើម្បី​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ផ្តល់​យុត្តិ​ធម៌​ដល់​អ្នកស្រី យ៉ោម បុប្ផា។

ក្រុម​អ្នក​ភូមិបឹងកក់ចាស់ក្មេងប្រមាណ ១០០នាក់ ដែលរួមទាំងកូនប្រុសអាយុ៩ឆ្នាំ និងប្តី​របស់​អ្នកស្រី​យ៉ោម បុប្ផា ពាក់អាវយឺតខ្មៅ និងពាក់រូបថតអ្នកស្រីយ៉ោមបុប្ផា​នៅក្បាល បាន​ជួប​ជុំ​នៅវត្តភ្នំ កាលពីព្រឹកព្រលឹមថ្ងៃពុធ​ ទី៤កញ្ញានេះ។ ថ្ងៃទី៤កញ្ញា ជាថ្ងៃ​គម្រប់មួយឆ្នាំគត់ ដែលស្ត្រីអ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ឃុំខ្លួន។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​ដាក់ពន្ធនាគារ​៣ឆ្នាំ ក្នុង​សំណុំ​រឿង​​ព្រួត​គ្នា​វាយ​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​។ ក្រោយមកតុលាការសាលាឧទ្ធរណ៍​បានបន្ថយ​ទោស​នៅសល់ ២​ឆ្នាំ។ ក៏ប៉ុន្តែ អ្នកភូមិ​និងសកម្មជនសិទ្ធិមនុស្ស​យល់ថា ករណីអ្នកស្រី យ៉ោម បុប្ផា ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី។ ​សព្វថ្ងៃនេះ សំណុំរឿង​ក្តី​របស់​អ្នក​ស្រី យ៉ោម បុប្ផា កំពុងស្ថិត​នៅ​តុលាការ​កំពូល​។
 
ក្រុមអ្នកភូមិ​​ដឹកនាំដោយអ្នកស្រី ទេព វន្នី បានដើរហែក្បួន​ពីវត្តភ្នំ ទៅកាន់តុលាការកំពូល ដែល​ស្ថិតនៅខាងត្បូង ជាប់ព្រះបរមរាជវាំង។​ ក្រុមអ្នកភូមិ​បានប្រមូលផ្តុំ​នៅមុខតុលាការ ស្រែកមេក្រូ ស្វែងរកយុត្តិធម៌ និងទទូចស្នើឲ្យតុលាការ​ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ប៉ុន្តែ ការជួបជុំរបស់ភូមិបឹងកក់​នៅព្រឹកនេះ មិនមានលើកបដាដូចពេលមុនៗទេ។ អ្នកស្រី ទេព វន្នី អះអាងថា ក្រុមអ្នកភូមិ​ត្រូវបានអាជ្ញាធររារាំង និងចាប់ដកហូតយកបដា​ដែលបម្រុង នឹងនាំមកចូលរួមពិធីជួបជុំ នៅព្រឹកនេះ។
 
ពាក់ព័ន្ធនឹងករណីអ្នកស្រី យ៉ោម បុប្ផា គម្រប់​១ឆ្នាំ ដែលត្រូវជា​៣៦៥ថ្ងៃ អង្គការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ក៏បានថ្លែងការណ៍​បញ្ជាក់ជាថ្មីថា តុលាការផ្តន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា ខ្វះភស្តុតាងជាក់លាក់ ដើម្បីធ្វើការចោទប្រកាន់ ពីបទហិង្សាដោយ​ចេតនា មាន​ស្ថានទម្ងន់​ទោស​ ពាក់ព័ន្ធនឹងករណីវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់៕

No comments:

Post a Comment

yes