សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 4, 2013

កង​រាជ​អាវុធ​ហត្ថ​​ជាង១០០០​​នាក់​​ត្រៀម​ខ្លួន​​ការ​ពារ​​សន្តិ​សុខនៅ​​ថ្ងៃ​​មហា​​បាតុកម្ម​​អហិង្សា​របស់​​CNRP​


កងរាជអាវុធហត្ថ ប្រមាណ​ជាង ​១០០០​​នាក់ នឹង​​ត្រូវ​​ដាក់​​ពង្រាយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​​ការ​ពារ​​សន្តិ​សុខ នៅ​ថ្ងៃ​ទី​៧ ខែ​​កញ្ញា ដែល​ជា​ថ្ងៃ​គណបក្ស​សង្គ្រោះ​​ជាតិ (CNRP) គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅលើ​ទីលាន​ប្រជាធិតេយ្យ ទាមទារ​ឲ្យមាន​ការដោះស្រាយ​ភាពមិនប្រក្រ​តី​នៃ​ការបោះឆ្នោត​។​
​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ ប្រាប់​​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​ថា កម្លាំង​កងរាជ​អាវុធ​ហត្ថ និង​កម្លាំង​នគរបាល មាន​លទ្ធ​ភាព​​គ្រប់​គ្រាន់​​ក្នុង​​ការ​ការ​ពារ​​មិនឲ្យ​មាន​ការផ្ទុះ​ហិង្សា ក្នុង​អំ​ទ្បុង​​មហា​បាតុកម្ម​។ លោក​បន្តថា រថយន្ត​ពន្លត់​អគ្គីភ័យ រថយន្ត​សង្គ្រោះ​​បន្ទាន់ រថពាស​ដែក និង​ឧបករណ៍​​ទប់​ទល់​​ការ​កក​ស្ទះ​​ចរ​រាចរ​ណ៍ ក៏​ត្រូវបាន​រៀបចំ​រួច​ស្រេច​ហើយ ៖ "កម្លាំង​សមត្ថ​កិច្ច​របស់​កង​រាជ​អាវុធ​ហត្ថ​ គឺ​បាន​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​សំខាន់​ៗ​ ក្នុង​រាជ​ធានី ជា​ពិសេស​នៅ​គោល​ដៅ​ដែលមាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​ ប្រជុំ​ធ្វើ​បាតុកម្ម​អី​ហ្នឹង ដើម្បីសម្រួលស​ណ្តាប់​ធ្នាប់ ឬក៏​ចរា​ចរណ៍ និងការ​ពារ​រក្សា​សណ្តាប់​ធ្នាប់​នៅ​ក្នុង​តំបន់​​មាន​ការ​ប្រមូល​ផ្តុំ និង​តំបន់​ដទៃ​ទៀត ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់"។​

​អនុប្រធាន​គណៈកម្មាធិកា​រ​​វិន័យ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និង​ជា​អ្នកដឹកនាំ​បាតុកម្ម​ម្នាក់ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា គណបក្ស និង​​សាលា​រាជធានី​ភ្នំពេញ​ បាន​ពិភាក្សា​គ្នា​ពី​ការ​រៀបចំ​សណ្តាប់​ធ្នាប់ អំ​ទ្បុង​​ពេល​បាតុកម្ម ដោយ​គណបក្ស​ការពារ​សន្តិសុខ​នៅ​កន្លែង​ប្រមូលផ្តុំ​។ ចំណែក អាជ្ញាធរ​​​ជា​អ្នក​ការ​ពារ​​សន្តិ​សុខ នៅ​ជុំវិញ​បរិវេណ​ខាងក្រៅ​​ទីលាន​ប្រជាធិបតេយ្យ​។ លោក​សង្ឃឹមថា សមត្ថកិច្ច​នឹង​សហការ​ជាមួយ​គណបក្ស ដើម្បី​ការ​ពារ​​សន្តិ​សុខ​​សណ្តាប់​ធ្នាប់ ឲ្យ​ការ​តវ៉ា​​របស់​​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​​សុវត្ថិភាព​ ៖ "សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​របស់​បាតុករ តើ​យើងការ​ពារ​បាតុ​ករ​របៀប​យ៉ាង​ម៉េច​​ ហើយ​យើង​ដាក់​ក្រុម​សណ្តាប់​ធ្នាប់​របស់​គណបក្ស​​ផ្ទៃ​ក្នុងហ្នឹង​រៀប​ចំ​​​យ៉ាងម៉េច ហើយ​ផ្ទៃ​ក្រៅ កង​កម្លាំង​ប៉ូលិស​ហើយ​និង​ប៉េអឹម​ហ្នឹង​ដាក់​យ៉ាង​ម៉េច ដើម្បី​សហការ​គ្នា ធ្វើយ៉ាង​ណា​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​ប្រ​កប​ទៅ​ដោយ​ជោគ​ជ័យ"។​
​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​ការអនុញ្ញាត​​ពី​សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពី​ម៉ោង ៧ព្រឹក​ រហូត​ដល់​ម៉ោង ១១ព្រឹក ថ្ងៃ​សៅរ៍​​សប្តាហ៍​​នេះ ដោយ​​មាន​អ្នកចូលរួម​ប្រមាណ​២​ម៉ឺន​នាក់​។  លោក​សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​​សមាធិ​​សុំ​​សន្តិភាព​។ គណបក្សប្រឆាំង បានប្រកាសថា បាតុកម្ម​នេះ​នឹង​ធ្វើឡើង​ដោយ​អហិង្សា ហើយ​​គ្មាន​ការដើរ​ហែ​ក្បួន​តវ៉ា តាម​ដងផ្លូវ​ឡើយ​៕


ប្រភពពី VOD

No comments:

Post a Comment

yes