សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 13, 2013

លោកប្រធានសមរង្ស៊ីនិងលោកអនុប្រធានកឹមសុខារួមជាមួយប្រជាពលរដ្ឋអ្នកស្នេហាជាតិធ្វើពិធីបួងសួងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត

មេដឹកនាំសង្គ្រោះជាតិ ធ្វើពិធីបួងសួងនៅលោកតាដំបងក្រញូង
មេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើពិធីបួងសួងនៅមុខលោកតាឃ្លាំងមឿង
មេដឹកនាំគណបក្សសង្គ្រោះជាតិសំណេះសំណាលនិងថ្លែងអំណរគុណ
ពលរដ្ឋនៅក្រុងពោធិ៍សាត់
មេដឹកនាំគណបក្សសង្គ្រោះជាតិថ្លែងអំណរគុណដល់ពលរដ្ឋនៅផ្សារថ្មី
ក្រុងបាត់ដំបង

នៅថ្ងៃទី១៣ កញ្ញា ២០១៣ លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា អមតំ​ណើរដោយលោកស្រី ជូ ឡុងស៊ូម៉ារ៉ា លោកស្រី មូរ សុខហួរ ប្រធានក្រុមការងារខេត្តដំបង និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត ក៏ដូចជាសកម្មជន សកម្មនារី គណ​បក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង​ជាច្រើនពាន់​នាក់បានជួបជុំគ្នានៅផ្សារ​បឹងឈូក​ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួចដង្ហែរក្បួនមកកាន់លោកតាដំបងក្រញ៉ូង ដើម្បី​ធ្វើពិធី​បួងសួងសុំបារមីលោកតាដំបងក្រញូង វត្ថុសាកសិទ្ធក្នុងលោក ជួយប្រោះព្រំពរជ័យ សេចក្តីសុខ សេចក្តីចំរើន ដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិ បតេយ្យ ឲ្យទទួលបានយុត្តិធម៌ដូចអ្វីដែលអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ពួក​គាត់​ចង់​បាន ។

ជាមួយគ្នានោះប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ស្ទើតែទាំងអស់បានអំពាវនាវឲ្យមានការបង្កើត​គណកម្មការឯករាជ្យមួយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវភាពមិនប្រក្រតីដែល បានកើតមាននៅក្នុងអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដូចអ្វីដែលគណបក្សសង្គ្រោះ ជាតិធ្វើការទាមទារ ។


បន្ទាប់ពីធ្វើពិធីបួងសួងនៅលោកតាដំបងក្រញូងបានបញ្ចប់លោកប្រធាន សម រង្ស៊ី និងលោក​អនុប្រធាន កឹម សុខា បានដឹកនាំក្បួនចួលជួបសំណេះសំណាល និងថ្លែង អំណរគុណដល់​ពល​រដ្ឋ​ក៏ដួចជាអាជីវករនៅផ្សារថ្មីខេត្តបាត់ដំបង បន្ទាប់លោកលោកប្រធាន និងលោកអនុ​ប្រធាន រួមជាមួយនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត​បាន​បន្តដំណើរមក​កាន់ខេត្តពោធិ៍សាត់ ដើម្បីជួបសំណេះសំណាល និងថ្លែងអំណេគុណដល់ពលរដ្ឋម្ចាស់ឆ្នោត ដែលបាន​បោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ក៏ដូចជាអញ្ញើញទៅធ្វើពិធីបួងសួងនៅ​លោក​តា​ឃ្លាំងមឿងផងដែរ ។

ក្នុងនោះបើតាមការឲ្យដឹងរបស់លោក ងឹម ញ៉េង ប្រធានក្រុមការងារខេត្តពោធិ៍សាត់ថា សកម្ម​ជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋជា​ច្រើនពាក់​នាក់​ ជាដំបូងនិងអបតំណើររបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ទៅ​ធ្វើពិធីបួងសួងនៅមុខរូបសំណាករបស់លោកតាឃ្លាំងមឿង បន្ទាប់មកលោកប្រធាន និង​លោក​អនុប្រធាន និងអញ្ញើញទៅជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ពលរដ្ឋ​ ដែលជាម្ចាស់ឆ្នោតនៅវត្តបន្ទាយដី ស្ថិតនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ហើយបន្ទាប់ ជួប​សំណេះសំណាលជាមួយពលរដ្ឋនៅវត្តបន្ទាយដីហើយ លោកប្រធាន និងលោកអនុប្រ​ធាន ក៏អញ្ញើញចុះជួបសួរសុខទុក និងថ្លែងអំណរគុណដល់ពលរដ្ឋអាជីវករ​នៅផ្សារនានា​ក្នុង​ខេត្តពោធិ៍សាត់ផងដែរ ៕ 

No comments:

Post a Comment

yes