សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 13, 2013

KTVឧទ្យាន​ជាតិ​បូកគោ​ធ្វើ​ទារុណកម្ម​បុគ្គលិក

130913_02
លោក គង់​ ប៊ុនថា ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​បន្ទាប់​ពី​បណ្តេញ​ចេញពីការងារ​
បុរស​អាយុ ៣០ ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​បម្រើការ​នៅ​ក្លិប​ខារ៉ាអូខេ រមណីយដ្ឋាន​ភ្នំ​បូកគោ ស្ថិត​ក្នុង​ខេត្ត កំពត ត្រូវ​បាន​មេការ​ម្នាក់​បញ្ជា​ឲ្យ​សន្តិសុខ​ធ្វើ​ទារុណកម្ម​ដាក់​ខ្នោះ មួយ​យប់​កាល​ពី​ថ្ងៃ​ទី ២៧​ខែ សីហា ដោយ​សារ​ខ្លួន​បាន​លុប​កម្មវិធី​កុំព្យូទ័រ​បញ្ជា​ភ្លើង​ពណ៌ និង​បទ​ចម្រៀង​ក្រោយ​ពី​បណ្តេញ​ចេញ​ពី​ការងារ។
លោក គង់ ប៊ុនថា អាយុ ៣០ ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ភ្នំពេញ បាន​និយាយ​ថា​ខ្លួន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត កំពត និង​អង្គការ​សិទ្ធ​មនុស្ស អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​លោក​បាន​មក​សម្រាក​ព្យាបាល​មុខ​របួស​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ទៅ​ធ្វើ​ការ​ជា DJ ក្នុង​ក្លិប​ខារ៉ាអូខេ​ក្នុង​ឧទ្យានជាតិ បូកគោ ខេត្ត កំពត ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ធ្វើ​បាប​ដោយ​សារ​រឿង​លុប​កម្មវិធី​កុំព្យូទ័រ​បញ្ជា​ភ្លើង​ពណ៌​និង​បទ​ចម្រៀង​កាល​ពី​ថ្ងៃ២៧ ខែ សីហា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្លិប»។

លោក​បាន​រៀប​រាប់​ថា លោក​បាន​ធ្វើ​ការ​ជា DJ នៅ​ក្លិប​ខារ៉ាអូខេ បូកគោ ចាប់​ពី​ខែ កុម្ភៈ ឆ្នាំ​២០១៣ ក្រោយ​មក​នៅ​ថ្ងៃទី ២៧ ខែ សីហា មេការ​បាន​បណ្តេញ​រូប​លោក​ចេញ​ពី​ការងារ។ នៅ​ថ្ងៃ​នោះ​លោក​បាន​ប្រមូល​ឯកសារ​របស់​ខ្លួន ហើយ​ក៏​ជ្រុល​ដៃ​លុប​កម្មវិធី​ក្នុង​កុំព្យូទ័រ​ដែល​ខ្លួន​បង្កើត​អំឡុង ពេល​ធ្វើ​ការងារ​សម្រាប់​បញ្ជា​ភ្លើង​ពណ៌​និង​បទ​ចម្រៀង។ លោក​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​នោះ​មេការ​ខឹង​ក៏​បញ្ជ​សន្តិសុខ​បី​បួន​នាក់ ដេញ​ចាប់​ខ្ញុំ​វាយ​ធ្វើ​បាប​ខ្ញុំ ហើយ​យក​ខ្ញុំ​ទៅ​ឃុំ​ក្នុង​បន្ទប់​ដោយ​ដាក់​ខ្នោះ​គ្មាន​អាហារ​ទឹក​នោះ​ទេ ក្រោយ​ពី​វាយ​តប់​ខ្ញុំ​រួច។ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​មិត្តភក្តិ​ស្រី​ជួយ​ដាក់​ពាក្យ​បណ្តឹង ទៅ​ប៉ូលិស​និង​អង្គការ​ទើប​បាន​មេការ​នោះ​ដោះលែង​ខ្ញុំ»។
លោក​ស្រី វ៉ៃ សុផា អាយុ ៥៥ ឆ្នាំ ត្រូវ​ជា​ម្តាយ​និយាយ​ថា បើ​ទោះ​បី​កូន​អ្នក​ស្រី​ធ្វើ​ខុស មេការ​មិន​គួរ​បញ្ជា​សន្តិសុខ​វាយ​តប់​នោះ​ដែរ​ត្រូវ​ប្តឹង​តាម​ផ្លូវ​ច្បាប់ ហើយ​ក្រុមហ៊ុន​បែរ​ជា​មក​ប្តឹង​កូន​អ្នក​ស្រី​ទាមទារ ៣៨០០ ដុល្លារ​រឿង​បំផ្លាញ​កម្មវិធី​ក្រុមហ៊ុន។
លោក​ស្រី​ថា៖ «ខ្ញុំ​អាណិត​កូន​ខ្ញុំ​ណាស់។ ទោះ​កូន​ខ្ញុំ​ខុស​ក៏​មិន​ត្រូវ​ធ្វើ​បាប​គ្នា​ដូច​សត្វ​វាយ​គ្នា​ដាក់​ឃុំ​អ៊ីចឹង​ដែរ»។
លោក ប្រាក់ សារ៉ាន់ មន្រ្តី​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត កំពត បាន​ថ្លែង​ឲ្យ​ដឹង​ថា អាដហុក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដែល​ជា​ករណី រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា៖ «យើង​ជួយ​រៀបចំ​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិធម៌​ព្រោះ​នេះ​ជា ករណី​រំលោភ​សិទ្ធ​មនុស្ស បើ​ទោះ​ជា​ធ្វើ​ខុស​យ៉ាង​ណា​ក៏​មេការ​មិន​ត្រូវ​ឃុំ​ខ្លួន​ធ្វើ​ទារុណកម្ម នោះ​ទេ»។
លោក ជាវ សាមិត្ត ស្នងការ​រង​ខេត្ត កំពត បាន​ថ្លែង​ថា​ប៉ូលិស​នឹង​ធ្វើ​ការ​អន្តរាគមន៍​នៅ​ពេល​ឃើញ​ពាក្យ​បណ្តឹង​ជន​រងគ្រោះ។
មិន​អាច​សុំ​ការ​ទាក់ទង​ដើម្បី​បំភ្លឺ​ពី​ភាគី​ក្លិប KTV នៅ​ភ្នំ បូកគោ បាន​នោះ​ទេ តែ​ស្រ្តី​ម្នាក់​លើក​ទូរស័ព្ទ​មិន​ប្រាប់​ឈ្មោះ​អះអាង​ថា ក្លិប KTV មិន​បាន​ឃុំ​ខ្លួន​បុរស​ឈ្មោះ គង់ ប៊ុនថា នោះ​ទេ តែ​ក្លិប ខារ៉ាអូខេ ពិត​ជា​បាន​បណ្តេញ​បុរស​រូប​នេះ​ពី​ការងារ​មែន៕

No comments:

Post a Comment

yes