សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 29, 2013

ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិប្តេជ្ញាគោរពតាមឆន្ទៈនិងបន្តស្វែងរកយុត្តិធម៌ជូនពលរដ្ឋម្ចាស់ឆ្នោត

ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសិទ
សារព័ត៌មាននាពេលកន្លងមក


ជាថ្មីម្តងទៀត នៅថ្ងៃទី២៩ កញ្ញា លោកប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុង​នាមជាប្រជាពល​រដ្ឋខ្មែរ គោរពព្រះពុទ្ធសាសនា បានដឹកនាំថ្នាក់ដឹកនាំរបស់​គណបក្ស​សង្គ្រោះ​​ជាតិ ជាច្រើនរូប ព្រមទាំងបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត អញ្ជើញទៅធ្វើពិធី​កាន់​បិណ្ឌ រាប់បាត ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនចំពោះបុព្វការរីជន ព្រមទាំងជាតិតិការទាំង​ប្រាំពីសណ្តាល ដែលបានចែកឋានទៅ នៅវត្តខ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានពុទ្ធបរិស័ទ្ធពីគ្រប់ទិសទី អញ្ជើញមកចួលរួមកាន់បិណ្ឌ រាប់បាត ជាមួយលោកប្រ​ធាន សម រង្ស៊ី មានចំនួនប្រ​មាណជាង១ពាន់នាក់ ។


 នៅបន្ទាប់ពីធ្វើពិធីរាប់បាតរួច លោកប្រធាន សម រង្ស៊ី ក៏បានសំណេះសំណាលជាមួយប្រជា ពលរដ្ឋ ដោយលោកប្រធានធ្វើការបញ្ជាក់ជូនពលរដ្ឋថា គណបក្សសង្គ្រោះជាតិ តាំងតែពីរៀង ដើមរហូតមកដល់ពេលនេះ គឺប្រកាន់នូវគោលជំហរ និងឆន្ទៈរបស់ប្រជាពលរដ្ឋជានិច្ច ឥត​ងាករានោះឡើយ ហើយគណបក្សសង្គ្រោះជាតិ និងបន្តស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ​ដែលជាម្ចាស់ឆ្នោតឲ្យទាល់តែបានរាល់គ្រប់មធ្យោបាយ ។

ក្នុងនោះផងដែរ លោកប្រធាន សម រង្ស៊ី ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្រលាញ់សិទ្ធិសេរីភាព យុត្តិធម៌ និងលទ្ឋិប្រជាធិបតេយ្យ ជាថ្មីម្តងទៀត សូមបង​ប្អូន​ទាំងអស់គ្នា​អញ្ជើញចូលរួម នៅក្នុងសមាជមាហាជនដែល​រៀបចំឡើងដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ តុលា ចាប់ពីវេលាម៉ោង៣រសៀល រហូត​ដល់​ម៉ោង៦ល្ងាច ក៏ដូចជាចូលរួមមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យដដែល នៅថ្ងៃ​ទី២៣ តុលា ចាប់ពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោង៦ល្ងាច ដើម្បីយកញត្តិជូន​អង្គការ​សហប្រ​ជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តាមរយៈ តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ។


ជាមួយគ្នានោះផងដែរ នៅព្រឹកថ្ងៃទី២៩ កញ្ញា លោកអនុប្រធាន កឹម សុខា ក៏បានដឹកនាំតំ​ណាងរាស្រ្តជាប់ឆ្នោត ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត អញ្ជើញទៅធ្វើពិធី កាន់បិណ្ឌ រាបបាត ឧទ្ធិកុសល់ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខណ្ឌ បុព្វកា រីជន និងញាត្តិការទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅ នៅវត្តចំនួនពីរក្នុងខេត្តកំពង់​ចាម គឺនៅម៉ោង៨ព្រឹកលោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាន់​​បិណ្ឌរាប់បាតនៅវត្តឬស្ស៊ីជ្រោយ ស្ថិតនៅក្នុងភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ហើយ​នៅម៉ោង១០ព្រឹក លោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្ក្រោះជាតិ​ជាច្រើន​រូបទៀត បានបន្តតំណើរ អញ្ជើញទៅកាន់បិណ្ឌ រាប់បាត នៅវត្តស្វាយទូង ស្ថិតនៅក្នុងភូមិ​អូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ។


ក្នុងនោះ នៅបន្ទាប់ពីកាន់បិណ្ឌ រាប់បាតរួច លោកអនុប្រធាន កឹម សុខា ក៏បានជួបសំណេះ​សំណាល ជាមួយប្រជាពលរដ្ឋផងដែរ ដោយលោកអនុប្រធាន បានជំរាបជូនពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោតថា គណបក្សសង្គ្រោះជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺមិនក្បត់ប្រជា​ពលរដ្ឋជាដាច់ខាត ដោយដើរតាមឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោតជានិច្ចដោយឥតងាករា ។


គួរជំរាបថា គណបក្សសង្គ្រោះជាតិ គឺបានប្រកាន់ខ្ជាប់នូវគោលជំហរ ដោយតម្កល់ផលប្រ​យោជន៏របស់ជាតិ និងពលរដ្ឋជាធំ ដោយធ្វើអ្វីមិនក្បត់ឆន្ទៈរបស់ពលរដ្ឋ និងប្រទេសជាតិជា ដាច់ខាត ដោយហ៊ានបូជាអាយុជីវិតដើម្បីជាតិ មាតុភូមិ និងពលរដ្ឋម្ចាស់ឆ្នោត ៕

No comments:

Post a Comment

yes