សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 29, 2013

គណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលជូនដល់វិញ្ញាណក្ខណ្ឌវិរបាតុករដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៏គប់គ្រាប់បែកថ្ងៃទី៣០មីនា១៩៩៧

ពិធីបង្សុកូលជូនដួងវិញ្ញាក្ខណ្ឌវិរបាតុករនាពេលកន្លងមក

នៅក្នុងឱកាសពិធីបុណ្យកាប់បិណ្ឌនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបង្សុកួលជូន​ដល់វិញ្ញាណក្ខណ្ឌរបស់វិរបាតុករ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រឹត្តិការគប់គ្រាប់បែក ថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ នៅមុខអតីតមន្ទីររដ្ឋសភា ដើម្បីធ្វើការតវ៉ាទាមទារយុត្តិធម៌សង្គម ។

នៅក្នុងព្រឹត្តិការនោះ បានបណ្តាលឲ្យវិរបាតុករស្លាប់បាត់បង់អាយុជីវិតចំនួន១៦នាក់ និងរង​របួសជិត១០០នាក់ ហើយក្នុងចំណោមអ្នករងរបួសនោះមានអ្នកខ្លះ ពិការរហូតមកទល់និង​សព្វថ្ងៃ ប៉ុន្តែយុត្តិធម៌រយៈពេលជាង១៦ឆ្នាំហើយ នៅមិនទាន់ផ្តល់ជូនពួកគាត់ដែលជាជនរង គ្រោះនៅឡើយទេ ។

សូមជំរាបជូនផងដែរថា ពិធីរាប់បាត បង្សុកូន ឧទ្ទិសកុសល់ ជូនដល់ដួងវិញ្ញាណក្ខណ្ឌ របស់​វីរបាតុករ និងប្រព្រឹត្តទៅនៅថ្ងៃទី៣០ កញ្ញា ចាប់ពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃ​ត្រង់ នៅចេតី មុខអតីតមន្ទីររដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងប្រ ជាពលរដ្ឋ ដែលសរុបចំនួនជាង៥០០នាក់ ព្រមទាំងនិមនព្រះសង្ឃចំនួន២៧អង្គ សួត្រមន្ត បង្សុកូល រាប់បាត ។


នៅក្នុងពិធីនោះ​ផងដែរ ក៏មានការអញ្ជើញឡើងថ្លែងសន្តរកថារបស់ប្រធាន អនុប្រធាន គណបក្សសង្គ្រោះជាតិ និងពលរដ្ឋដែលជាជនរងគ្រោះក្នុងព្រឹត្តិការគប់គ្រាប់បែកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នោះផងដែរ ៕

No comments:

Post a Comment

yes