សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 12, 2013

គ្រាប់បែក​១​គ្រាប់​ត្រូវ​គេ​ឃើញ​នៅ​ក្បែរ​វេទិកា​ជួប​ជុំ​របស់​បក្ស​ប្រឆាំង​នៅ​សៀមរាប

គ្រាប់​បែក សៀមរាប ៦១០
គ្រាប់​បែក​ចាស់​ត្រូវ​ប្រទះ​ឃើញ​នៅ​លើ​ដី​ត្រង់​កន្លែង​ដែល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ 
បាន​ទៅ​ជួប​ប្រជុំ​គ្នា ក្នុង​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​វេទិកា​នៅ​ក្បែរ​របង​វត្ត​គង់ម៉ុច 
ខាង​កើត​ស្ទឹង​សៀមរាប ក្នុង​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប
 នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៣

គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​ប្រទះ​ឃើញ​នៅ​ក្បែរ​វេទិកា​ដែល​គណបក្ស​សង្គ្រោះ​ធ្វើ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប។ គ្រាប់​បែក​ចាស់ ដែល​គេ​​ស្គាល់​ថា​ប្រភេទ​គ្រាប់​បែក​ទឹក​ដោះ ទំនង​ថា​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក ត្រូវ​ប្រទះ​ឃើញ​នៅ​លើ​ដី​ត្រង់​កន្លែង​ដែល​មហាជន​បាន​ទៅ​ជួប​ប្រជុំ​គ្នា ក្នុង​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​វេទិកា​នៅ​ក្បែរ​របង​វត្ត​គង់ម៉ុច ដែល​គេ​រៀប​ចំ​ស្វាគមន៍​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ខាង​កើត​ស្ទឹង​សៀមរាប ក្នុង​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប។

អ្នក​ចូល​រួម​បាន​ឃើញ​គ្រាប់​បែក​នោះ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក គឺ​នៅ​ក្រោយ​ពេល​ដែល​អ្នក​ចូល​រួម​ភាគ​ច្រើន​បាន​នាំ​គ្នា​ហែ​ក្បួន​ជា​មួយ លោក សម រង្ស៊ី ទៅ​ធ្វើ​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម។
សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រាប់​បែក​ចាស់​មួយ​គ្រាប់​នោះ​ទំនង​ជា​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ វា​អាច​លេច​ចេញ​ពី​ដី​នៅ​ពេល​មាន​មនុស្ស​ច្រើន​ទៅ​ជាន់​លើ​ដី​ដែល​បាន​កប់​វា។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​បាន​សង្ស័យ​ថា អាច​មាន​មនុស្ស​ដាក់​គ្រាប់​បែក​នោះ​ឡើយ។

យ៉ាង​ណា អ្នក​នៅ​កន្លែង​ប្រទះ​ឃើញ​គ្រាប់​បែក និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​ជួប​ប្រជុំ​នោះ នៅ​តែ​ចាត់​ទុក​ថា គ្រប់​បែក​មួយ​គ្រាប់​នោះ គឺ​ត្រូវ​គេ​ដាក់ ព្រោះ​គេ​ពុំ​បាន​ប្រទះ​ឃើញ​ស្នាម​ដី​ស្រុត ឬ​របើក ដែល​អាច​អោយ​គ្រាប់​បែក​នោះ​លេច​ចេញ​មក​ឡើយ។

No comments:

Post a Comment

yes