ន្ត្រីបានឲ្យដឹងថា កាលពីព្រឹកម្សិលមិញនគរបាលបានឃាត់រថយន្តក្រុងពីរគ្រឿងដែលដឹកកម្មករកាត់ដេរចំនួនជាង១០០នាក់នៅក្នុងខេត្តបាត់ដំបង ដោយសារមន្ត្រីទាំងនោះ សង្ស័យថា ពួកគេកំពុងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចូលរួមក្នុងគម្រោងបាតុកម្មអហិង្សារយៈពេលបីថ្ងៃរបស់គណបក្សប្រឆាំង ដែលនឹងចាប់ផ្ដើមនៅក្នុងថ្ងៃអាទិត្យនេះ។
លោក ធុច រ៉ា នាយនគរបាលប៉ុស្តិ៍ឃុំរតនៈបានមានប្រសាសន៍ថា ពួកគេបានឃាត់កម្មករកាត់ដេរទាំងនោះ ខណៈពេលពួកគេកំពុងទៅធ្វើការនៅរោងចក្រ មីណេប៊ី ជប៉ុន នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
លោកមានប្រសាសន៍បន្តថា “ យើងបានឃាត់កម្មករនៅលើរថយន្តក្រុងទាំងពីរនោះ ដោយសារ [ថ្នាក់លើរបស់យើង] មានការព្រួយបារម្ភថា ពួកគេនឹងទៅចូលរួមធ្វើបាតុកម្មអហិង្សានៅរាជធានីភ្នំពេញ”។
នគរបាលបានអនុញ្ញាតឲ្យរថយន្តក្រុងទាំងពីរគ្រឿងនោះបន្តដំណើរទៅមុខទៀត បន្ទាប់ពីក្រុមហ៊ុន មីណេប៊ី បានផ្តល់ឯកសារបញ្ជាក់ពីគោលដៅធ្វើដំណើររបស់កម្មករទាំងនោះរួចមក។
លោក យឹង ម៉េងលី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តបាត់ដំបងមានប្រសាសន៍ថា អាជ្ញាធរមិនគួរឃាត់រថយន្តក្រុង ឬអ្នកធ្វើដំណើរដោយគ្មានមូលហេតុនោះទេ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ នេះគឺជាការរំលោភច្បាប់ ហើយវាបានរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមធ្វើបាតុកម្មផងដែរ”៕
No comments:
Post a Comment
yes