សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 28, 2013

រដ្ឋសភា​ព្រមាន​ចាត់​វិធាន​ការ​បក្ស​ប្រឆាំង​ករណី​ចោទ​រដ្ឋាភិបាល​ថា​មិន​ស្រប​ច្បាប់

ជាម យៀប ៣០៥
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា 
ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ 
កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣

រដ្ឋសភា​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​នេះ​នៅ​តែ​បន្ត​ប្រកាស​ចោទ​ប្រកាន់​រដ្ឋសភា​នីតិកាល​ទី​៥ និង​រដ្ឋាភិបាល​ថ្មី ថា​បង្កើត​ឡើង​ដោយ​ពុំ​ស្រប​ច្បាប់។
សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នេះ បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង និង​ការ​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​អាណត្តិ​ទី​៥។
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​មួយ​នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា កម្ពុជា មាន​ច្បាប់​នៅ​ជា​ធរមាន​ដែល​អាច​អោយ​រដ្ឋសភា​ចាត់​វិធាន​ការ​តាម​ច្បាប់ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​ប្រកាស​បោះ​បង់​ចោល​អាសនៈ​ទាំង ៥៥ របស់​ខ្លួន​ក្នុង​រដ្ឋសភា​ឡើយ។ លើស​ពី​នេះ នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ឯ​បក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ៕

No comments:

Post a Comment

yes