សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 28, 2013

គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចុះញ៉មទោះទៀបាញ់ព្រមាន

លោកទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​សាលាភូមិន្ទរដ្ឋបាល
 ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២

គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ជំហរទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បី​ត្រួតពិនិត្យរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព។ ការប្រកាន់ជំហរនេះ បានធ្វើឡើងជាថ្មីតាមរយៈអ្នកនាំ​ពាក្យ​របស់​គណបក្សនេះ បើ​ទោះជារដ្ឋសភា និងរដ្ឋាភិបាលត្រូវបាន​បង្កើតរួចរាល់ រួមទាំងមានការគម្រាមពីលោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថានឹង​ត្រៀមការពារ«រដ្ឋធម្មនុញ្ញ» ទល់នឹង​ការតវ៉ាជាយថាហតុ របស់គណបក្សប្រឆាំង។

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីផ្ទេរដំណែងមន្រ្តីនៅក្រសួងសង្គមកិច្ច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការព្រមានចំៗ ចំពោះគម្រោងធ្វើកូដកម្មរបស់គណបក្សសង្រ្គោះជាតិ។ រដ្ឋមន្រ្តីរូបនេះចាត់ទុក ការគំរាមធ្វើកូដកម្ម របស់គណបក្សសង្គ្រោះជាតិក្នុងពេលថ្មីៗនេះ ដែលពួកគេបានសន្យាថា ធ្វើមួយថ្ងៃនោះ ជាការមានបំណងប៉ះពាល់ដល់​រដ្ឋធម្មនុញពិតប្រាកដ។
លោក ទៀ បាញ់ បានបន្ថែមថា រដ្ឋាភិបាលមិនគំរាមទេ តែត្រូវចាំមើលចេតនា របស់គណបក្ស​សង្រ្គោះជាតិ ស្ថិតនៅក្រៅក្របខណ្ឌច្បាប់ និងចង់បំផ្លាញរដ្ឋធម្មនុញ្ញ ឬយ៉ាងណា។
ការព្រមានរបស់លោក ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិបានប្រកាសហើយប្រកាសទៀត ថាខ្លួន​នឹង​ធ្វើចលនាមហាជនកៀរគរប្រជាពលរដ្ឋ ឲ្យធ្វើមហាបាតុកម្មម្ដងទៀត ដែលមានទ្រង់ទ្រាយធំជាងមុន។ គណបក្សប្រឆាំង​ថែមទាំងនិយាយថា នឹងមានធ្វើរហូតដល់​កូដកម្ម ដោយមានការចូលរួមពីមន្ត្រីរាជការ និងកម្មករធ្វើពហិការមិនចូល​ធ្វើ​ការ​នោះទៀតផង។ ប៉ុន្តែរហូតមកដល់​ពេល​នេះ គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលាច្បាស់​លាស់នៅឡើយ​ទេ ទាក់ទងនឹងមហាបាតុកម្មរបស់ខ្លួនលើកទីបីនេះ។
ចំពោះគម្រោងរបស់គណបក្សសង្រ្គោះជាតិនេះ លោក ទៀ បាញ់ បានបញ្ជាក់ថា៖ «ខ្ញុំនិយាយឲ្យចំ ពេលនេះគ្មានអ្នកណា​អាចបំផ្លាញរដ្ឋធម្មនុញ្ញបានទេ ហើយកងកម្លាំងប្រដាប់អាវុធ ត្រៀមជាស្រេចនៅភ្នំពេញ»។
នៅក្នុងប្រតិកម្មឆ្លើយតប តាមរយៈទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ  លោក ញែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្សគណបក្សសង្រ្គោះ​ជាតិបានថ្លែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នេះថាគណបក្សសង្រ្គោះជាតិ នៅតែចង់ឲ្យមានការបង្កើត​គណៈ​កម្មការ​ចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និងគ្នានចេតនារំលោភបំពានរដ្ឋធម្មនុញនោះទេ តែគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋ ប្រាកដជាមានកិច្ចការច្រើនត្រូវធ្វើបន្តទៀត ក្នុងនោះរួមមាន ការសម្តែងមតិ​របស់ប្រជាពលរដ្ឋ ការដាក់ញត្តិ និងការធ្វើមហាបាតុកម្មជាដើម។
ផ្ទុយមកវិញអ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា អ្នកដែលបានរំលោភរដ្ឋធម្មនុញ គឺគណបក្សប្រជាជន​កម្ពុជា​ខ្លួនឯងទៅវិញទេ ព្រោះគណបក្សនេះបានបង្កើតសភា និងរដ្ឋាភិបាលដោយឯកបក្ស ខណៈរដ្ឋធម្មនុញបានកំណត់ ថាប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ តែអ្វីដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបំណង​ដែល​ឈាន​ទៅដល់​ការធ្វើកំណែទម្រង់ដ៏ពិតប្រាកដមួយ។
លោក ញែម ប៉ុញ្ញឬទ្ធិ  បានអះអាងបន្ថែមថា ដើម្បីឲ្យប្រទេសអាចដំណើរការទៅមុខបានល្អ និងជៀសវៀងបញ្ហាដដែលៗ ចាំបាច់ណាស់ត្រូវ​​មាន​ការកំណែរទម្រង់ស៊ីជម្រៅ ដែលមានយន្តការច្បាស់លាស់ និងមានប្រសិទ្ធិភាពនៅក្នុងរដ្ឋសភា និងស្ថាប័នមួយចំនួនទៀត តាមរយៈការបង្កើតឲ្យមានតុល្យភាពអំណាច ក្នុងការត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាល។ អ្នកនាំពាក្យរូបនេះបន្តថា នៅពេលដែលប្រទេសជាតិមានយន្តការច្បាស់លាស់ និងប្រសិទ្ធិភាពក្នុងការគ្រប់គ្រង នោះវា​អាចជៀសវៀងបាននូវអស្ថិរភាព អំពើហិង្សា និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គម ជាពិសេស​ការជាប់​គាំង​នយោបាយ ដែលតែងតែកើតឡើងនៅក្រោយការបោះឆ្នោត៕

No comments:

Post a Comment

yes