សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 26, 2013

ប្រតិកម្ម​ក្រោយ​សាល​ក្រម​ដោះ​លែង​ប៊នសំណាង​និង​សុក​សំអឿន​

ប៊ន សំណាង និង សុក សំអឿន ចេញពីតុលាការកំពូល ថ្ងៃ២៥ កញ្ញា ២០១៣
ប៊ន សំណាង និង សុក សំអឿន ចេញពីតុលាការកំពូល ថ្ងៃ២៥ កញ្ញា ២០១៣

ការិយាល័យសិទ្ធិមនុស្សនៃ​​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ប្រកាស​ស្វាគមន៍ សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​បញ្ជា​អោយ​ដោះលែង ប៊ន សំណាង និង​សុខ សំអឿន ពីការ​ជាប់​ពន្ធនាគារ​​ម្នាក់ ២០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ថា បាន​សម្លាប់​អតីត​ប្រធាន​សហជីព លោក ជា វិជ្ជា។

នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃពុធ ក្រុម​ប្រឹក្សា​តុលាការ​កំពូល​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​បុរស​ទាំងពីរ​នាក់ ដែល​បាន​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំមក​ហើយ។ យោងតាម​សេចក្តីសម្រេច​នេះ ការិយាល័យសិទ្ធិ​មនុស្ស​នៃ​​​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​អំពាវនាវ​អោយ​មាន​ការ​ចាប់​ផ្តើម​ស៊ើបអង្កេត​ករណី​ឃាតកម្ម​​លើ​រូបលោក​ជា វិជ្ជា ដើម្បី​ឈាន​ទៅ​​ចាប់ខ្លួន​​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស។
ក្នុង​ន័យ​នេះ​ហើយ​បាន​ជា លោកជា មុនី ប្អូនប្រុសលោក ជាវិជ្ជា បាន​សម្តែង​ក្តី​អស់​សង្ឃឹម​ថា គ្មាន​ឡើយ​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។ លោក​ជា​ មុនី​ ​តាំង​ពី​ដើម​មក​បាន​ប្រកាស​ថា បុរស​ទាំង​ពីរ ប៊ន សំណាង និង​សុក​ សំអឿន​គឺ​ជា​ឃាតករ​សប្បនិមិត្ត​ដែល​គេ​ចាប់​មក​អោយ​រង​ទោស​ជំនួស​ឃាតករ​ពិត​ប្រាកដ​នោះ។

No comments:

Post a Comment

yes