សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 2, 2013

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម

សម រង្ស៊ី សន្និសីទ ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (កណ្ដាល) ថ្លែង​ក្នុង​
សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៣

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្ដូរ​របៀប​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​ប្រើ​វិធី​អង្គុយ​ស្មិងស្មាធិ៍​ដើម្បី​ស្វែង​រក​សន្តិភាព​នៅ​ទូទាំង​ប្រទេស ចំនួន ៣​ម៉ោង នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣ គឺ​ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ១១​ព្រឹក។

ការ​ប្រកាស​ផ្លាស់ប្ដូរ​គម្រោង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា នា​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ។ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​អស់​អាច​ចូល​រួម​ធ្វើ​សមាធិ​នេះ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​តំបន់​នានា​ដែល​ពួក​គាត់​រស់​នៅ។
លោក សម រង្ស៊ី បាន​ប្រកាស​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​បាតុកម្ម​មក​​ជា​ការ​តាំង​សមាធិ​វិញ​នេះ គឺ​ដើម្បី​គោរព​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ។

នៅ​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៣ ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​ភាព​ថ្លៃថ្នូរ​នៃ​ជាតិ ដោយសារ​មេរៀន​ជា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ប្រជាជាតិ​កម្ពុជា​ លាប់​មាន​ការ​បែកបាក់​គ្នា មាន​ការ​ឈឺ​ចាប់​ជា​ច្រើន​ឥត​គណនា។
គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្ដី និង​អ្នក​សម​គំនិត ពី​បទ​ឧក្រិដ្ឋ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

No comments:

Post a Comment

yes