សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 5, 2013

ឧត្តមសេនីយ៍​ខ្លះ​ឈប់​គាំទ្រ​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែន​​

កងយុទ្ធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍​ខ្លះ​នៃ​ជួរ​កងកម្លាំង​​ការពារជាតិ បាន​អះអាង​ថា ពួកគេ​មាន​ការ​អន់​ចិត្តនឹង​លោកនា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន និង​មិន​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​​ប្រជាជន​កម្ពុជា​​ឡើយ កាល​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​នេះ​។​
វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​ដែល​ផ្សាយ​​តាម​ប្រព័ន្ធ​អន​ឡា​ញ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​បុរស​ម្នាក់ ដែល​អះអាង​​ថា ជា​ឧត្តមសេនីយ៍ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ អះ​អាង​ថា កងទ័ព ៧០ភាគរយ ​មិន​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ឧត្តមសេនីយ៍ ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ លើក​ហេតុផល​ថា ដោយ​សារ​​ពួក​គេ អន់​ចិត្តនឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានដំឡើង​​ឋានៈ​កូនប្រុស​​របស់​​លោក​ ទៅ​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ និង​ផ្កាយ​១ ក្នុង​​រយៈពេល​តែ​ខ្លី​ ៖
ឧត្តមសេនីយ៍​រូបនេះ អះអាង​ទៀតថា កងទ័ព​ការពារ​ព្រំដែន​មិន​​បាន​ទទួល​ការគិត​គូរ​​ដូច យុវជន​​ស្ម័គ្រ​ចិត្ត ដែល​​លោក​នាយក​​រដ្ឋ​មន្ត្រី ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ច្រើន និង​​ទៅ​ចូលរួម​​បុណ្យ​សព ព្រមទាំង​ផ្តល់​មុខងារ​​ឲ្យ​ម្តាយ​ជនរងគ្រោះ ជា​ទីប្រឹក្សា​នោះ​។​

​ក្រុម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ ដូចជា លោក ទៀ បាញ់ លោក នាង ផាត លោក ម៉ឹង សំផន លោក ជា ដា​រ៉ា លោក​ឈុំ សុជាតិ និង លោក​កូន​ប្រុស​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​​លោក ហ៊ុន ម៉ា​ណែ​ត មិនអាច​ទាក់ទង​បាន​ទេ​។ ចំណែក​លោក ស្រី ឌឹ​ក អះអាង​ថា​ជាប់រវល់​។ ប៉ុន្តែ​រដ្ឋ​ខា​ធិ​ការ​ក្រសួង​ការ​ពារ​ជាតិ លោក ផាន់ ងួន បាន​តម្រូវឲ្យ​អ្នក​សារព័ត៌មាន​នាំ​ឧត្តមសេនីយ៍​រូប​នោះ​ ទៅ​ក្រសួង​ការពារជា​តិ​​ទើប​ឆ្លើយ​សំណួ​នេះ​បាន​។
​ក្រុមអ្នកវិភាគ ក៏​យល់ថា ការអះអាង​របស់​ឧត្តមសេនីយ៍មិន​បញ្ចេ​ញ​ឈ្មោះ​​នោះ មិន​អាច​យកជាការ​បាន​ទេ​។​ លោកបណ្ឌិត សុខ ទូច វិភាគ​ថា នេះ​គ្រាន់តែ​យុទ្ធសាស្ត្រ​នយោបាយ នៅ​ពេល​ជិត​មាន​បាតុកម្ម​កើតឡើង​៖
​លោក អ៊ូ វីរៈ ក៏​យល់ថា ការអះអាង​របស់​ឧត្តមសេនីយ៍មិន​បញ្ចេ​ញ​ឈ្មោះ​នោះ មិន​ពិត​ទេ ហើយ​អ្វី​ដែល​ថា កងទ័ព​៧០ភាគ​រយ ​​ឈប់​គាំទ្រ​លោក​នាយក​​រដ្ឋ​មន្ត្រី​​នោះ គេ​​ពិបាក​​នឹង​​វាស់វែង​ ៖
កាលពី​ពេល​ថ្មីៗ​នេះ ទាហាន​ម្នាក់​ប្រចាំការ​នៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​មេ​បញ្ជាការ​របស់​ខ្លួន ដាក់ពិន័យ ដោយ​បញ្ឈរជើង បន្ទាប់​ពី​ទាហាន​រូបនេះ ត្រូវ​បាន​​គេ​​រក​ឃើញ​​ថា បាន​​ទម្លាក់​លិខិត​អនាមិក​មួយ ចូល​​ក្នុង​​ហិប​ឆ្នោត លាតត្រដាង​ពី​អំពើពុករលួយ​ក្នុង​អង្គភាព​កងទ័ព​៕

ប្រភពពី VOD

No comments:

Post a Comment

yes