សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​យក​ញត្តិ​ទៅ​នាយក​រដ្ឋ​មន្រ្តី​វៀតណាម​រឿង​ធ្វើ​បាប​ព្រះ​សង្ឃ

120228_08
ព្រះសង្ឃ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម និង​ពុទ្ធ​បរិស័ទ នៅ​ក្នុង​ពិធីបុណ្យ​មួយ
តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​យក​ញត្តិ​ផ្ញើ​ជូន​លោក​នាយ​រដ្ឋ​មន្រ្តី​វៀត​ណាម​ ង្វៀន ​តឹង​យ៉ុង ​ឲ្យ​ជួយ​អន្តរាគមន៍​​ដោះ​លែង​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​ ដែល​ត្រូវ​អា​ជ្ញាធរ​ចាប់​ខ្លួន​និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំ​រាម​កំហែង​ព្រះ​ពុទ្ឋ​សាសនា នៅ​ក្នុង​ប្រទេស​វៀតណាម។​
ព្រះ​ភិក្ខុ​ សៀង សុ​វណ្ណ​រា ​ប្រធាន​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ​ក្រុម​តំណាង​អង្គ​ការ​សមាគម​ខ្មែរ​កម្ពុជា​ក្នុង​នោះ​​ក៏​មាន​លោក ​សឺន ​យឿង ​នាយក​ប្រ​តិ​បត្តិ​និង​លោក​ ថាច់ ​ធី ​អនុ​ប្រធាន​សមាគម​បាន​នាំ​ញត្តិ​ផ្ញើ​ជូន​លោក​ ង្វៀន​ តឹង​យ៉ុង ​នា<យក​រដ្ឋ​មន្រ្តី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​រៀត​ណាម​នៅ​ថ្ងៃ​ទី ​២៧​កញ្ញា​ ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះ​តេជ​គុណ​ លីវ នី ​ព្រះ​តេជ​​គុណ​ ថាច់ ​ធឿន លោក​ វាន់ ​ថា ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​៤ ​នាក់​ទៀត ​ដែល​បាន​ឡើង​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៦ ​កញ្ញា​ ជា​បន្ទាន់​​ឲ្យ​ពួក​គាត់​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ។
លោក​បន្ថែម​ថា ​ក្នុងនោះ​​ក៏​មាន​ការ​ស្នើ​បញ្ឈប់​​ជា​បន្ទាន់​នូវ​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ព្រះ​ពុទ្ឋ​សាសនា​តាម​វត្ត​អារាម​នានា ​របស់​ខ្មែរ​កម្ពុជា​ក្រោម​និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​តាម​គ្រប់​រូប​ភាព​ ការ​តាម​ដាន​ ការ​ឃ្លាំ​មើល ​និង ​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ព្រះ​សង្ឃ​និង​ពលរដ្ឋ​កម្ពុជា​ខ្មែរ​ក្រោម។​
ព្រះ​សង្ឃ​ទាំង​បី​អង្គ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ដោយ​ចេញ​ដី​កា​ចោទ​ប្រកាន់​ពី​បទ​ទំនាក់​ទំនង​និង​ផ្តល់​ព័ត៌មាន​ដល់​អង្គ​ការ​សហគម​ខ្មែរ​ក្រោម​ក្រៅ​ប្រទេស។​
ទង្វើ​ខាង​លើ​នេះ​ត្រូវ​បាន​សមាគម​ខ្មែរ​កម្ពុជា​ចាត់​ថា​ជា​អំពើ​បាន​ប្រព្រឹត្ត​ឡើង​ផ្ទុយ​ទៅនឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជាពិសេស​សិទ្ធិ​ជា​មូល​ដ្ឋាន​ដែល​មាន​ចែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តី​ពី​សិទ្ឋ​មនុស្ស​និង​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម។

No comments:

Post a Comment

yes