សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 4, 2013

CCHRទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះលែងអ្នកស្រី​យ៉ោមបុប្ផា​​


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃ​អង្គារ​ទាមទារ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ការចោទ ប្រកាន់​លើ​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដោយ​ចាត់ទុកថា​ការផ្តន្ទាទោស​លើ​រូប​អ្នកស្រី​មាន​ភាពអយុត្តិធម៌​។​
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​ថា ការបន្ត​ដាក់​ពន្ធនាគារ​ អ្នកស្រី យ៉ោម បុប្ផា ដោយ​កង្វះ​ភស្តុតាង​ពិតប្រាកដ ពិតជា​បង្ហាញថា អ្នកស្រី​ពុំ​ទទួលបាន​សិទ្ធិ​សន្មត់​ថា​ គ្មាន​ទោស មុន​ពេល​រក​ឃើញថា​មាន​ទោស​។ លោក អ៊ូ វីរៈ យល់ថា ការចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​រូបនេះ ជា​ករណី​នយោបាយ ​ដែល​សាលក្រម​ត្រូវ​បាន​សម្រេច​ទុកជាមុន​។
​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្វើ​ទ្បើង​ស្របពេល​ដែល​ពលរដ្ឋ​ប្រមាណ​៥០០​នាក់ មក​ពី​សហគមន៍​មាន​ជ​ម្លាះ​ដីធ្លី​ជាង​១០ នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​សហគមន៍​បឹងកក់ គ្រោង​ដង្ហែ​ក្បួន​ទៅ​បាតុកម្ម​មុខ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ជំនុំជម្រះ ​អ្នកស្រី​ យ៉ោម បុប្ផា ឲ្យបាន​ឆាប់ និង​ឈរ​លើ​គោលការណ៍​ឯករាជ្យ​។

​ការទាមទារ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ធ្វើ​ទ្បើង​ចំ​ពេល​ដែល​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ គឺជា​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ​ដែល​អ្នកស្រី​ជាប់ពន្ធនាគារ​។
​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្តន្ទា​ទោស អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ​បី​ឆ្នាំ ប៉ុន្តែ​ព្យួរទោស​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត ២០​លាន​រៀល ទៅ​ជនរងគ្រោះ​ជា​អ្នករត់​ម៉ូតូឌុប​ពី​រ​អ្នក​។ សាលាឧទ្ធរណ៍​បាន​ប្តូរ​បទ​ចោទ ​អ្នកស្រី យ៉ោម បុប្ផា ពី​បទ​បង្ក​របួសស្នាម​ទៅ​បទ​ផ្តើមគំនិត​ហិង្សា​ដោយ​ចេតនា​ទៅលើ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ តាម​មាត្រា​២៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។ មេធាវី​អ្នកស្រី បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​៕


ប្រភពពី VOD

No comments:

Post a Comment

yes