សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 4, 2013

ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លីដង្ហែរ​ក្បួន​មក​តុលាការ​កំពូលទាមទារ​ឲ្យ​ដោះលែង​អ្នកស្រីយ៉ោមបុប្ផា​​


ប្រជា​សហគមន៍ ដែល​មាន​ទំនាស់​ដីធ្លី​ជាង​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ដង្ហែរ​ក្បួន​ពី​វត្តភ្នំ មក​តុលាការ​កំពូល ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​នេះ ដោះ​លែង​​សកម្មជន​ដីធ្លី​អ្នកស្រី​យ៉ោម បុប្ផា ដែល​បាន​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​មកហើយ​។​
​ការចេញមុខ​ដង្ហែរ តវ៉ា​ក្រោយ​ការបោះឆ្នោត​នេះ ធ្វើឡើង​ចំ​ពេល​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី​។​ប្រជា​សហគមន៍​ទាំងនោះ មាន​ដូចជា​សហគមន៍​បឹងកក់ បុរី​កីឡា ថ្មគោល និង​សហគមន៍​ផ្សេងៗ​ទៀត​។​
​អ្នក​តវ៉ា បាន​ពាក់មួក ដែល​មាន​រូប​អ្នកស្រី​យ៉ោម បុប្ផា ហើយ​ពួកគេ បាន​ស្រែក​ឲ្យមាន​ការដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​។ កម្លាំង​សមត្ថកិច្ច បាន​សម្រួល​ចរាចរណ៍​សម្រាប់​ការ​ដង្ហែរ​របស់​អ្នក​បឹងកក់​។​

កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្តន្ទាទោស​សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ​បី​ឆ្នាំ ប៉ុន្តែ​ព្យួរទោស​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត ២០​លាន​រៀល ទៅ​ជនរងគ្រោះ​ជា​អ្នករត់​ម៉ូតូឌុប​ពី​រ​អ្នក​។ សាលាឧទ្ធរណ៍​បាន​ប្តូរ​បទ​ចោទ​អ្នកស្រី យ៉ោម បុប្ផា ពី​បទ​បង្ក​របួសស្នាម ទៅ​បទ​ផ្តើមគំនិត​ហិង្សា​ដោយ​ចេតនា​ទៅលើ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ តាម​មាត្រា​២៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។​
​អង្គការ​លើកលែងទោស​អន្តរជាតិ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​៕


ប្រភពពី VOD

No comments:

Post a Comment

yes