សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

កម្មករ​រោងចក្រ​SLខកចិត្ត​នឹង​មន្ត្រី​រដ្ឋាភិបាលមិន​ចេញ​មុខ​ជួបចរចា​​

កម្មករ​រោងចក្រ​SL នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្តែង​ការខកចិត្ត​នឹង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ដែល​មិន​បាន​អនុញ្ញាតឲ្យ​ពួកគេ​ចូលចរចា​រក​ដំណោះស្រា​យ តាម​ការសន្យា​។​
​នៅ​ព្រឹក​នេះ កម្មករ​រោងចក្រ​SL ប្រមាណ​ជា​៣០០០​នាក់ បាន​ដង្ហែ​ជា​ក្បួន ដោយ​មាន​គម្រោង​ចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​កម្មករ​តវ៉ា​នៅ​ថ្ងៃនេះ ដោយ​ចោទ​ក្រុមហ៊ុន​ថា បាន​បិទទ្វារ​មិន​ឲ្យ​ពួក​គាត់​ចូល​​ធ្វើការ និង​មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ពួកគេ​។​កម្មករ​ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ បាន​កោះហៅ​តំណាង​កម្ម​ករ​៣០​នាក់ ចូល​ជួប​ចរចា​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​
​កម្មករ ឲ្យដឹងថា នៅ​ពេល​ពួកគេ​មក​ជួប​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ពួកគេ មិន​ត្រូវ​បាន​ហៅ​ឲ្យចូល​ជួបចរចា​ទេ ដោយ​មន្ត្រី​ខុទ្ទកាល័យ​ទាមទារ​រក​ញត្តិ រួច​សន្យាថា នឹង​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត​។ តំណាង​កម្មករ បាន​វិលត្រឡប់​ទៅ​រោងចក្រ​វិញ ដោយ​ព្រមាន​ថា នឹង​តវ៉ា​នៅពេល​ក្រោយ​ទៀត​។
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត​១​ពាន់​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ផ្លូវ​ទំនប់​ថ្មី ផ្លូវ​៣៧១ ចម្ការ​ដូង ខណ្ឌ​មានជ័យ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កម្មករ​រោងចក្រ​SL ចូល​មក​រាជធានី​ភ្នំពេញ ស្វែងរក​ដំណោះស្រាយ​។ កម្លាំង​សមត្ថកិច្ច​ប្រដាប់​​ដោយ​ដំបងឆក់ និង​ខែល បាន​កំពុងយាមកាម​នៅ​តំបន់​នោះ​។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជា​៦​គ្រឿង ត្រូវ​ដាក់​បញ្ឈរ​នៅ​តំបន់​នោះ​។

​ការតវ៉ា​របស់​កម្មក​រ​រោងចក្រ​SL បាន​អូសបន្លាយ​ជាង​មួយ​ខែ​មក​ហើយ​។ កន្លងទៅ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និង​ក្រសួង​សង្គមកិច្ច យុទ្ធជន និង​យុវ​និតិ​សម្បទា បាន បញ្ជា​ឲ្យ​ថៅកែ​រោងចក្រ​SL ទទួលយក​កម្មករ​ចូលធ្វើការ​វិញ និង​​ព្រមាន​ចាត់វិធានការ​មិន​ឲ្យ​ថៅកែ​ចេញ​ក្រៅប្រទេស រហូតដល់​មាន​ដំណោះស្រាយ​ទាំងអស់​លើ​បញ្ហា​នេះ​។​
​កម្មករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ទូទាត់​សំណង​ទាំង​៥​ចំណុច ស្របតាម​ច្បាប់​ការងារ មិនមែន​ទូទាត់​តែ​ពីរ​ទៅ​បី​ចំណុច​នោះ​ទេ​។ រោង​ចក្រ​SL ស្ថិតនៅ ក្នុង​ភូមិ​ឬ​ស្សី សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​កម្មករ បាន​តវ៉ា​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​១១​ចំណុច​។ រោង​ក​ច្រ​SL មាន​កម្មករ​ជាង​៦០០០​នាក់​៕


ប្រភពពី VOD

No comments:

Post a Comment

yes