សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបន្តយកជំនួយសង្គ្រោះបន្ទាន់ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា

លោក កឹម សុខា​ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្រីក្រីរងគ្រោះដោយ
ទឹកជំនន់នៅខេត្តកំពង់ធំ

ស្តាប់សម្លេង


ជារៀងរាល់ថ្ងៃ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត បានបន្តយកជំ នួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា ដែលជំនួយទាំងនោះគណបក្សសង្គ្រោះជាតិ ទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅ ប្រទេស

លោក កឹម សុខា​ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្រីក្រីរងគ្រោះដោយ
ទឹកជំនន់នៅខេត្តកំពង់ធំ

ជាក់ស្តែងនៅថ្ងៃទី១៩ តុលា ២០១៣ លោកអនុប្រធាន កឹម សុខា អមតំណើរ លោក ម៉ែន សុថាវរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ស៊ុន ចាន់ធី ប្រធានប្រតិបត្តិខេត្ត រួមជាមួយនិងក្រុមការងារខេត្ត និងស្រុកមួយចំនួនទៀត បានយកជំនួយសប្បុ រសជន ដែលទទួលបានពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជូនប្រជាពលរដ្ឋនៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ចំនួន១៥០គ្រួសារ និងនៅឃុំសុំព្រោច ស្រុកស្ទោង ចំនួន១៥០

បន្ទាប់មក លោក ម៉ែន សុថាវរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ស៊ុន ចាន់ធី ប្រធានប្រតិបត្តិខេត្ត អមតំណើរដោយក្រុមការងារខេត្ត និងស្រុក ជាច្រើន រូបទៀត ក៏បានបន្តយកជំនួយសប្បុរសជនជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំប្រឡាយ ស្រុកស្ទោង ចំនួន១០០គ្រួសារ រួចបន្តយកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ដដែលចំនួន១០០ផងដែរ

ជាមួយគ្នានោះ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិ គណបក្សសង្គ្រោះជាតិ អមតំណើរដោយ លោក ជាម ចន្នី តំណាងរាស្រ្តជាប់ឆ្នោត ខេត្តកំពង់ធំ លោក ចេប គីមអ៊ាង សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំស្រុក បានយកជំនួយសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស ជូន ដល់ពលរដ្ឋនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ចំនួន២០០គ្រូសារ


បន្ទាប់មកនៅថ្ងៃទី២០ តុលា ២០១៣ លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ស៊ុន ចាន់ធី ប្រធានប្រតិបត្តិ ខេត្ត រួមជាមួយនិងក្រុមការងារខេត្ត និងស្រុក ក៏និងយកជំនួយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ចំនួន២៥០គ្រួសារ រួចបន្តចុះចែកជំនួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំទ្រា ស្រុកស្ទោង ចំនួន៩០ គ្រួសារ

ផេក I Love Cambodia Hot New យកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋ
រងគ្រោះដោយទឹកជំនន់នៅខេត្តប៉ៃលិន

ចំនែកនៅខេត្តប៉ៃលិន នៅថ្ងៃទី១៩ តុលា លោក ហូរ វ៉ាន់ តំណាងរាស្រ្តជាប់ឆ្នោត លោក សួង សោភណ្ឌ ប្រធានក្រុមការងារខេត្តប៉ៃលិន លោក លី រី អមតំណើរដោយក្រុមការងារខេត្ត និង ស្រុក បានយកជំនួយដែលទទួលបានពីផេក I Love Cambodia Hot New ពីសប្បុរសជន ទាំង ក្នុង និងក្រៅប្រទេសជូនដល់ពលរដ្ឋរងគ្រោះដោយទឺកជំនន់ ប្រមាណជាង១០០០គ្រូសារ នៅឃុំស្ទឹងត្រង់ ឃុំស្ទឹងកាច់ ស្ថិតនៅស្រុកសាលាក្រៅ និងនៅសង្កាត់បយ៉ាខាវ ក្រុងប៉ៃលិន ដែលរួម មានអង្ក ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ាវ

លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា យកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋ
រងគ្រោះដោយទឹកជំនន់នៅខេត្ត បាត់ដំបង

ដូចគ្នានេះផងដែរនៅថ្ងៃទី១៩ តុលា លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា អមតំណើរ ដោយក្រុមការងារខេត្ត ក៏បានយកជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ នៅឃុំតាគ្រាម និងឃុំអណ្តូងនាង បន្ទាប់មកនៅថ្ងៃទី២០ តុលា លោក សោ ចាន់ដេត ក៏និងដឹកនាំក្រុមការងារចុះចែកជំនួយសង្គ្រោះបន្ទាន់ជូនដល់ពលរដ្ឋក្រីក្រនៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ចំនួន៧០គ្រួសារ ផងដែរ។

ជាមួយគ្នានោះនៅថ្ងៃទី២០ តុលា លោកអនុប្រធាន កឹម សុខា លោកស្រី កែ សុវណ្ណរតន៏ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប​អម​តំដើរដោយក្រុមការងារខេត្តសៀមរាប និងស្រុក ជាច្រើនរូបទៀត បានយកជំនួយសង្គ្រោះ បន្ទាន់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួនជាង២០០គ្រួសារនៅឃុំល្វា ស្រុកពួក


ក្នុងនោះនៅថ្ងៃទី២០ តុលា លោក មាជ សុវណ្ណរ៉ា ក៏និងបានដឹកនាំក្រុមការងារខេត្តបន្ទាយមាន​​ជ័យ ចុះចែកចំនួយសប្បុរសជនចំនួន៥០០គ្រួសារ ដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ នៅភូមិបន្ទាយនាង ស្រុកមង្គលបុរីផងដែរ

No comments:

Post a Comment

yes