ក្រោយពីមានបាតុកម្មមហាជនដឹកនាំដោយលោក ជុំ ម៉ី ជនរងគ្រោះរួចផុតពីមន្ទីរស-២១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការអំពាវនាវសុំឲ្យផ្អាកបាតុកម្មប្រឆាំងលោក កឹម សុខា ដើម្បីឲ្យមានតម្លាភាពក្នុងការឃោសនាបោះឆ្នោតនាពេលខាងមុខ។
កាលពីម្សិលមិញ លោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែត អំពាវនាវទៅកាន់គណបក្សកាន់អំណាចបញ្ឈប់ការ «ការបំភិតបំភ័យនយោបាយ» ដោយបានលើកឡើងថា ការបំភិតបំភ័យនេះអាចជម្រុញឲ្យមានការរំខានដល់វេទិការបស់គណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏ធំរបស់គណបក្សកាន់អំណាច។
ការអំពាវនាវរបស់លោក កឹម សុខា គឺធ្វើឡើងបន្ទាប់ពីវេទិកាចំនួនពីរកន្លែងរបស់លោក នៅក្នុងខេត្តកណ្តាល ត្រូវបានរារាំង និងតាមរំខានដោយក្រុមមនុស្សប្រមាណ១០០០ នាក់ដែលគេសង្ស័យថា ត្រូវបានជួលដោយគណបក្សកាន់អំណាច។
ថ្លែងក្នុងពិធីសម្ពោធទីស្នាក់ការកណ្តាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយវិញ គឺមិនមែនកើតមានបាតុកម្មប៉ុណ្ណេះទេ ច្បាស់ជា ពេលនោះ លោក កឹម សុខា ត្រូវរត់រកស្ថានទូតជ្រកកោនហើយ។
លោកបញ្ជាក់ថា «បក្សប្រឆាំង មិនត្រូវទម្លាក់កំហុសឲ្យរដ្ឋាភិបាល ជាអ្នកទទួលខុសត្រូវ ចំពោះក្បួនបាតុកម្មនោះឡើយ»។
No comments:
Post a Comment
yes