សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

​ពលរដ្ឋ​តំបន់​បឹងកក់​ចោទ​អាជ្ញាធរ​និង​ក្រុមហ៊ុន​បើក​បង្ហូរទឹក​ដើម្បី​ពន្លិច​កន្លែង​រស់នៅ​របស់​ពួកគេ​​

កន្លែងដែលគេបង្ហូរទឹកចូលតំបន់បឹងកក់ (រូបភាពដោយ ជន ស្រីណុច)

ប្រជាពលរដ្ឋ​បឹងកក់​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ក្រុម​ហ៊​ន​ស៊ូ​ការ​កូអ៊ីន បាន​បើកទឹក​បង្ហូរ​ចូល​ក្នុង​តំបន់​ពួកគេ​រស់នៅ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ធ្វើឲ្យ​លិចលង់។
​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី​ទេព វ​ន្នី ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៩ ខែ​តុលា​នេះ​ថា ព្រឹកថ្ងៃនេះ​ទឹក​កំពុងតែ​ហូរ​រាលដាល ត្រឹម​ជង្គង់ លិច​លង់​ក្នុង​តំបន់​បឹង​កក់​មួយចំនួន ដូចជា ភូមិ​៦ និង​ភូមិ​២២​ជាដើម ដោយសារ​ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន​ជា​អ្នក​កាប់​បង្ហូរ​ផ្លូវទឹក ដែល​មាន​ប្រវែង​ប្រហែលជាង៣​ម៉ែត្រ​នៅ​ក្រោយ​ក្រសួង​ព័ត៌មាន ដើម្បី​ចង់​ធ្វើបាប​អ្នកភូមិ​បឹងកក់​។​
VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ​បានទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នកទទួល ចំណែក​អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ ជំនួយការ​ប្រាប់ថា ជាប់​ប្រជុំ​។

​គួរបញ្ជាក់​ថា សហគមន៍​បឹងកក់ បាន​ទទួលរង​នូវ​ការលិចលង់ បន្ទាប់ពី​ក្រុមហ៊ុន​ស៊ូ​ការ​កូអ៊ីន បូម​ខ្សាច់​ចាក់​ពន្លិច​បឹងកក់ នៅ​ឆ្នាំ​២០០៧ ដោយសារ​រាជរដ្ឋាភិបាល ជួល​ដី​ឲ្យ​ក្រុម​ហ៊ុនស៊ូ​កាកូអ៊ីន អភិវឌ្ឍន៍​៩៩ ឆ្នាំ៕

No comments:

Post a Comment

yes