សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​បាន​ស្នាម​មេដៃ​១​លាន​៧​សែន​ត្រឹម​ថ្ងៃទី​១៩​ខែ​តុលា​នេះ​​

(រូបភាពពី Facebook)

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រមូល​បាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន​១​លាន​៧​សែន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​តុលា​នេះ ដើម្បី​ស្នើសុំ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំងអស់ ជួយ​ដោះស្រាយ​វិបត្តិ​ន​យោបាយ​នៅ​កម្ពុជា​។​
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិលោក កឹម សុខា បង្ហាញ​របាយការណ៍​ក្នុង​ហ្វេ​សបុ​ក​របស់​លោក​ថា ស្នាម​មេដៃ​គិត​ត្រឹម​ថ្ងៃទី​១៩​នេះ ទទួលបាន​១​លាន​៧​សែន​។ តាម​គម្រោង​គណបក្ស​សង្គ្រោះ ជាតិ ប្រមូល​ឲ្យបាន​ជាង​៣​លាន​ស្នាម​មេដៃ​ត្រឹម​ថ្ងៃទី​២៣​តុលា  ដើម្បី​ស្នើសុំ​អគ្គលេខាធិ​ការ អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំងអស់ ជួយដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ​ដោយ​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព ​និងប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣​ខែតុលា ​ឆ្នាំ​១៩៩១​។​

នៅ​ថ្ងៃ​ទី​២៣ ​ខែតុលា ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ការធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ គណបក្សសង្គ្រោះ​គ្រោង​នឹង​ហែ​ក្បួន​នាំយក​ញ្ញត្តិ​ ដែល​មាន​ភ្ជាប់​ស្នាម​មេដៃ​ជាង​៣​លាន​ដាក់ជូន​ អង្គការសហ​ប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​៕ 

No comments:

Post a Comment

yes