សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

សព​អាកាសយានិក​ខ្មែរ​ដែល​ធ្លាក់​យន្តហោះ​នៅ​ឡាវ​បញ្ជូន​មក​ដល់​កម្ពុជា

សព​អាកាសយានិក យង់ សំ ៦១០
គ្រួសារ​សព​អាកាសយានិក យង់ សំ ធ្វើ​បុណ្យ​សព​នៅ​ភូមិ​កំពង់សំណាញ់
 សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣

សព​អាកាសយានិក​ខ្មែរ ដែល​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ក្នុង​ប្រទេស​ឡាវ បាន​បញ្ជូន​មក​ដល់​កម្ពុជា វិញ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​តុលា។

សាកសព​របស់ លោក យង់ សំ ត្រូវ​បញ្ជូន​តាម​យន្តហោះ​មក​ដល់​កម្ពុជា នៅ​ម៉ោង​ប្រមាណ ១​រសៀល នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ បន្ទាប់​មក ក្រុម​គ្រួសារ​បាន​នាំ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅឋាន​សព​ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល។
លោក យង់ សំ ដែល​មាន​វ័យ ៥៦​ឆ្នាំ គឺ​ជា​អាកាសយានិក​ខ្មែរ​ជើង​ចាស់ គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ៤៩​នាក់ ដែល​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ប្រភេទ អេ.ធី.អ ៧២-៦០០ (ATR 72-600) នៅ​ប៉ាកសេ (Pakse) ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា៕

No comments:

Post a Comment

yes