សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

អាជ្ញាធរ​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​រតនៈគិរី​រង​ការ​ចោទ​រារាំង​សកម្ម​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ​​

មន្ត្រី​អាជ្ញាធរ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ពីរ​នៅ​ស្រុក​បរ​កែវ ខេត្ត​រតនៈគិរី ឃាត់​មន្ត្រី គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ឲ្យ​ចុះកិច្ចសន្យា ឈប់​ប្រមូល​ស្នាម​មេដៃ​និង​ដក​ញត្តិ​ទុក ខណៈ​ដែល​កំពុង ដើរ​ប្រមូល​ស្នាម​មេដៃ ​ប្រជាពលរដ្ឋ​ដាក់​ជូន​អង្គការសហប្រជាជាតិ​។​
គិត​ត្រឹម​ថ្ងៃទី​១៩​ ខែ​តុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ បាន​ជិត​២​លាន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​
​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនៈគិរី លោក មាន ព្រហ្ម​មុនី ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​តុលា​នេះ​ថា មេឃុំ និង​នគរបាល នៅ​ឃុំ​កិ​ចុង ​និង ឃុំ​កក់ ស្រុក​បរ​កែវ បានឃាត់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដក​ញត្តិ​ទុក និង​បង្ខំ​ឲ្យ​ចុះកិច្ចសន្យា ព្រោះ​តែ​មន្ត្រី​ទាំងនោះ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ នៅ​ទី​សាធារណៈ​ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​។
VOD មិនអាច​ទាក់ទង​មេឃុំ​កិ​ចុង លោក ចំ​ឡៃ និង​នគរបាល ដែល​រង​ការ​ចោទថា ឃាត់​ដំណើរការ​ប្រមូល​ស្នាម​មេដៃ ​របស់​សកម្មជន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងៃនេះ​។​

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​រាជធានី​-​ខេត្ត ឲ្យបាន​ជាង​៣​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តាមរយៈ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​
​ការប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៦ ខែតុលា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ ទី​២៣​ខែតុលា​ដដែល​។ ចាប់​ពី​ការប្រមូល​ស្នាម​មេដៃ​មក ដល់​ថ្ងៃ​ទី​១៩ ​ខែ​តុលា​នេះ អាជ្ញាធរ​ភូមិ-ឃុំ ​និងសង្កាត់​មួយចំនួន​នៅ​ខេត្ត កំពង់ចាម បាត់ដំបង សៀមរាប និង រតនៈគិរី​ជាដើម រង​ការ​ចោទថា គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ដើរ​ប្រមូល​ស្នាម​មេដៃ​ទាំងនោះ​៕

No comments:

Post a Comment

yes