លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនគ្រប់ទឹក
ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ លើកឡើងថា នយោបាយសុំបរទេសផ្តាច់ជំនួយខ្មែរ គឺជានយោបាយបំផ្លាញប្រទេសកម្ពុជាទាំងស្រុង។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅចូលរួមប្រជុំលើកទី២៣ នៅប្រទេសប្រ៊ុយណេ ដែលនឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងវិស័យវប្បធម៌នៅក្នុងកម្រិតប្រទេស និងតំបន់។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣។
ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះភ្លាមៗបន្ទាប់ពីលោកចេញទៅប្រទេសប្រ៊ុយណេ ថា លោក មានគោលនយោបាយពង្រឹង និងពង្រីកសហប្រតិបត្តិការអន្តរជាតិ បង្កើនមិត្ត ស្វែងរកជំនួយ អភិវឌ្ឍប្រទេសដែលជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជា។ ហ្វេសប៊ុកនោះ បញ្ជាក់ថា «នយោបាយសុំបរទេសផ្តាច់ជំនួយខ្មែរ គឺបំផ្លាញប្រទេសកម្ពុជាទាំងស្រុង»។
VODមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីមន្ត្រីរាជរដ្ឋាភិបាលបាននៅឡើយទេ។
កាលពីថ្ងៃចន្ទ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា លោកនឹងជំរុញឲ្យអង្គការសហប្រជាជាតិ ដកអាសនៈរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន សែន ចេញពីអង្គការសហប្រជាជាតិ។
លោក សម រង្ស៊ី បានចាកចេញទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃចន្ទ ដោយនឹងពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអង់គ្លេស កុំឲ្យទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថា កើតឡើងដោយ «ខុសរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាទីក្រុងប៉ារីស»។ ដំណើរទៅក្រៅប្រទេស ផ្នែកការទូតរបស់ លោក សម រង្ស៊ី មានរយៈពេលពីរសប្តាហ៍។
លោកបន្ថែមថា លោក នឹងបន្តទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា៕
ប្រភពពី VOD
No comments:
Post a Comment
yes