សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 8, 2013

ខ្មែរ​កម្ពុជា​ក្រោមដាក់​លិខិត​ជូនដំណឹងធ្វើបាតុកម្មមុខ​ស្ថានទូត​វៀតណាមនៅ​ថ្ងៃ​១៣តុលា​

លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​តុលា​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្តីពី​ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ព្រះសង្ឃ និង​ប្រជា​ពលរ​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​តុលាការ​វៀតណាម​បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​។​

​លោក​បាន​បន្តថា ជាមួយគ្នានេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ដាក់​លិខិត​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ស្នើសុំ​ពិភាក្សា​ជួយ​អន្តរាគមន៍ ដល់​ព្រះសង្ឃ ២​អង្គ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៧​នាក់​ផ្សេង​ទៀត ដែល​តុលាការ​វៀតណាម បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​។​

​ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ថា បាតុកម្ម​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ មាន​អ្នកចូលរួម​ប្រមាណ​ជា ២០០​នាក់ មាន​ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​។​



​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា  ឆ្នាំ​២០១៣ តុលាការ​ប្រទេស​វៀតណាម បាន​បើក​សវនាការ កាត់ទោស​ព្រះសង្ឃ​ពីរ​អង្គ និង​ប្រជាពលរដ្ឋ ៧​នាក់​ផ្សេង​ទៀត ដោយ​ចោទប្រកាន់​ពី​បទញ្ជូ​ន​ព័ត៌មាន ចេញ​ទៅ​ក្រៅប្រទេស  និង​ពី​បទ​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ឆ្នាប់​សាធារ​ណៈ​។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងនោះ ត្រូវបាន​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ​៕​



ប្រភពពី CEN

No comments:

Post a Comment

yes