សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

ដំណើរស្វែងរកដំណោះស្រាយសម្រាប់ប្រទេសកម្ពុជានៅសហគមន៏អ៊ឺរ៉ុបរបស់លោកសមរង្ស៊ីប្រព្រឹត្តទៅដោយរលូននិងជោកជ័យ

លោក សម រង្ស៊ី ជាមួយលោកស្រី អេម៉ា បូនីណូ រដ្ឋមន្ត្រី ក្រសួងការបរទេស 
ប្រទេស អ៊ីតាលី

ស្តាប់សម្លេង

មកដល់ពេលនេះ ក្នុងដំណើរបំពេញបេកសកកម្មរបស់លោកប្រធាន​ សម រង្ស៊ី នៅសហគមន៏ អ៊ឺរ៉ុប បាននិងកំពុងតែប្រព្រឹត្តិទៅដោយរលូន និងជោគជ័យបំផុត ក្នុងការស្វែងរកដំដោះ​ស្រាយ​សម្រាប់វិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា និងដើម្បីឲ្យគណបក្សប្រជាជន របស់ លោក ហ៊ុន សែន គោរពនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ។

ជាមួយគ្នានោះ លោកប្រធាន សម រង្ស៊ី បានជួបពិភាក្សាការងារជាច្រើន ជាមួយនិង រដ្ឋមន្រ្តី នៃបណ្តាប្រទេសនានា ដែលជាសមាជិកសភាសនៃហគមន៏អ៊ឺរ៉ុបផងដែរ​ ដែលការលើកឡើង​របស់លោកប្រធាន សម រង្ស៊ី ចំពោះវិបត្តិនយោបាយប្រទេសកម្ពុជា និងការមិនគោរពស្មារតី​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់គណបក្សប្រជាជន ត្រូវបានសមាជិកសភានៃសហគមន៏ អ៊ឺរ៉ុប ធ្វើការពិភាក្សាយ៉ាងមុតចត់ និងគាំទ្រសកម្មភាពរបស់លោកប្រធាន សម រង្ស៊ី យ៉ាងពេញ​ទំហឹង ដែលសកម្មភាពរបស់លោកប្រធាន​ សម រង្ស៊ី បាន​ធ្វើគឺពួកគេមើលឃើញថា ជាការ​តម្កល់​ផលប្រយោជន៏ជាតិ និងពលរដ្ឋម្ចាស់ឆ្នោត ។

ក្នុងនោះកាលពីថ្ងៃទី១៩ តុលា លោកប្រធាន សម រង្ស៊ី ក៏បានជួបពិភាក្សាការងារជាមួយ​រដ្ឋ​មន្រ្តីក្រសួងការបរទេស នៃប្រទេសអ៊ីតាលីផងដែរ គឺលោកស្រី អេម៉ា បូនីណូ នៅទីក្រុងរ៉ូម ។

សូមជំរាបថា បេសកកម្មការងាររបស់លោកប្រធាន សម រង្ស៊ី នៅសហគមន៏អ៊ឺរ៉ុប និងនាំមកនូវ​ក្តីសង្ឃឹមថ្មីជូនជាតិ និងពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត ហើយលោកប្រធាន សម រង្ស៊ី និងវិល​និវត្តន៏មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២២ តុលា ២០១៣ ដើម្បីចូលរួមមហាបាតុ កម្មអហិ​ង្សា​របស់គណបក្សសង្គ្រោះជាតិ ជាថ្មីម្តងទៀតនៅទីលានប្រជាធិបតេយ្យថ្ងៃទី២៣ ២៤ និង​២៥ តុលា ហើយក្នុងនោះនៅថ្ងៃទី២៣ តុលា ក៏មានការសង្ហែរញត្តិ ដែលរួមមានស្នាមមេដៃ​ពលរដ្ឋ យកដាក់ជូនឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងប្រ​ទេស​ម្ចាស់​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ផងដែរ ៕  

No comments:

Post a Comment

yes