សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

លោកសខេងបញ្ជាឲ្យនគរបាលពន្លឿនការចាប់ខ្លួនឈូកបណ្ឌិត

DAP-NEWS

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញបញ្ជា ទៅអគ្គស្នង ការនគរបាលជាតិ ឲ្យបន្ដតាមចាប់ខ្លួន អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត តាមដីកាប ញ្ជាសាលាដំបូងខេត្តស្វាយរៀង ជុំវិញសំណុំរឿងបង្ក របួសស្នាម ទៅលើកម្មការិនី ៣នាក់ កាលពី ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិល តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ថា កាលពីសបា្ដហ៍មុន លោកឧបនា យករដ្ឋមន្ដ្រី ស ខេង បានចេញលិខិតបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឱ្យកម្លាំងនគរបាល តាមចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទា ទោសតាមផ្លូវច្បាប់តាមដីកា បញ្ជាឱ្យចាប់ខ្លួន របស់ តុលាការ ។ 

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា កម្លាំងនគរបាលបាន និង កំពុង អនុវត្ដ បទបញ្ជានេះ ដើម្បីតាមចាប់ខ្លួនលោក ឈូក បណ្ឌិត។

គួរបញ្ជាក់ថា លោក ឈូក បណ្ឌិត ត្រូវ បានសាលាដំបូង ខេត្ដស្វាយរៀង កាលពីចុងខែមិថុនា ឆ្នាំ២០១៣ ប្រកាសផ្ដន្ទាទោស ដាក់ពន្ធនាគារ ១៨ខែ ពីបទបង្ក របួសស្នាម ដោយអចេតនា ជុំវិញការបាញ់ កម្មការិនី ៣នាក់ បណ្ដាលឱ្យរងរបួសនៅ ក្រុងបាវិត ខេត្ដស្វាយរៀង នាអំឡុង ខែកុម្ភៈ ឆ្នាំ២០១២ ខណៈក្រុមកម្មករ កំពុងធ្វើបាតុកម្ម។


ជាមួយគ្នានេះ តុលាការបានបង្គាប់ឱ្យលោក ឈូក បណ្ឌិត សងជំងឺចិត្ដដល់ជនរងគ្រោះទាំង ៣នាក់ នូវទឹកប្រាក់ ៣៨លានរៀល ៕

No comments:

Post a Comment

yes