សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 11, 2013

រងចំទស្សនា​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​ក្រុង​ឡាអេ

8833preah_vihea.jpg

នៅវេលាម៉ោង ១០ព្រឹក​នៅទីក្រុងឡាអេ ម៉ោង ៤ព្រឹក​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​ ក្រុងញូវ យ៉ក និងត្រូវ​និង​ម៉ោង​៤រសៀល​មក​នៅ​កម្ពុជា​ តុលាការ​ក្រុង​ឡាអេ​និង​ប្រកាស​អំពីបណ្តឹង​បក​ស្រាយ​សាល​ក្រម​របស់​កម្ពុជា។ ការប្រកាស​នេះ​នឹង​មាន​ការ​ផ្សាយ​បន្តផ្ទាល់តាមរយៈ​ទូរទស្សន៌​អនឡាញ​របស់ អង្គកាសហប្រជាជាតិ ដែល​មាន​អាស័យដ្ឋាន http://webtv.un.org/ និង​ក៏ត្រូវ​បាន​ផ្សាយ​បន្តផ្ទាល់​តាមរយៈទូរទស្សន៌ cnc របស់​កម្ពុជាផងដែរ។ 

តាមសេចក្តីរាយ​ការណ៌​បាន​ឲ្យ​ដឹង​ថា កម្ពុជា និងថៃ​ក៏ត្រូវ​បានបញ្ជូន​មន្ត្រី​រៀងៗ​ខ្លួន​ចូល​តៅស្តាប់​ការ​ប្រកាស​សាលក្រម​ស្តីពីបញ្ហា​ប្រាសាទ​ព្រះ​វិហារ និង​តំបន់ជុំវិញប្រាសាទផងដែរ។ ព្រឹត្តិ​ការណ៌​នេះ​ហាក់​កំពុងស្ថិត​ក្នុងចិត្ត​របស់​ប្រជា​ពលរដ្ឋខ្មែរ និងថៃគ្រប់រូប ដោយ​ម្នាក់​រងចាំស្តាប់​ និងទស្សនា​ការ​ប្រកាស​នោះ​យ៉ាងអន្ទះ​សារ ទន្ទឹម​និង​មានការរឹតបន្តឹង​សន្តិសុខ​ផ្សេងៗ នៅជុំវិញស្ថានទូទថៃ នៅ​ប្រទេសកម្ពុជា និងជុំវិញស្ថានទូតកម្ពុជា នៅប្រទេសថៃ។ 


ដោយ​ឡែក​នៅតំបន់ប្រាសាទព្រះវិហារឯណោះ​វិញ ត្រូវ​បាន​គេរាយការណ៌​មកថា មិនមានការ អនុញ្ញាតិ​ឲ្យ​អ្នកកាសែត និងអ្នក​ទេសចរណ៌​ចូល​ទៅ​កាន់តំបន់​ប្រាសា​ទនោះទេ៕

No comments:

Post a Comment

yes