សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 29, 2013

ជនជាតិ​យួន​២​នាក់ត្រូវ​ឃាត់ខ្លួន​ពី​បទ​រត់ពន្ធ​កាំភ្លើង​ខុសច្បាប់​​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៧​ ខែវិច្ឆិកា បាន​ឃាត់ខ្លួន​បុរស​បីនាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់ បន្ទាប់ពី​រកឃើញ​ថា បុរស​ទាំង​បី​នាក់​នោះ បាន​ដឹក​កាំភ្លើង​ចំនួន​៣១​ដើម​ពី​ប្រទេស​ថៃ​។
​ហេតុការណ៍​នោះ កើតឡើង​នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។ បុរស​ទាំង​បី​នាក់ បាន​បើកបរ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX 3០០​ ពណ៌​ស្ករ ពាក់ស្លាក​លេខ​ ភ្នំពេញ 2M9336 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ពី​ចំណុច​ប៉ោយប៉ែ​ត​មក​ខេត្ដ​បាត់ដំបង​។ ​ពេល​មកដល់​ចំណុច​ភូមិ​កកោះ ត្រូវបាន​ក្រុម​សមត្ថកិច្ច​ត្រួតពិនិត្យ ដោយ​បាន​រក​ឃើញ​កាំភ្លើង​ទំនើប​វែង​ខ្លី​ប្រើ​ហ្គាស​បាញ់​គ្រាប់​ជ័រ​៣១​ដើម ក្នុងនោះ​មាន​កាំភ្លើង​វែង​១៨​ដើម និង​កាំភ្លើងខ្លី​១៣ ដើម។ ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​២​នាក់ និង​ខ្មែរ​ម្នាក់ ជា​អ្នកបើករថយន្ដ​។​
​សមត្ថកិច្ច​ខេត្ត ឲ្យដឹង​ទៀត ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​នោះ បាន​ជិះ​យន្ដហោះ​ពី​ក្រុង​ហូជីមិញ ទៅ​ប្រទេស​ថៃ ហើយ​បាន​ទិញ​កាំភ្លើង ទំនើប​វែង​ខ្លី​ចំនួន​៣១​ដើម និង​ឡេ​លាប​ខ្លួន​ជាច្រើន​កេស​។ ពេល​ត្រឡប់​មក​វិញ ជនជាតិ​វៀមណាម​ទាំង​ពីរ​នាក់ បាន​ដឹក​សម្ភារៈ​ទាំងនោះ ចូល​តាម​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ដោយ​ជួល​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​មួយគ្រឿង​។​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាត់ដំបង ប្រាប់​VOD​ថា ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​មាន​ឈ្មោះ​ង្វៀង ញឹក​ជឿ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ​ង្វៀង​ថាញ់​ហ្វុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ។ អ្នក​ទាំង​ពីរ រស់នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ លោក​បន្តថា ក្នុង​ការត្រួតពិនិត្យ​នោះ សមត្ថកិច្ចក៏​បាន​ប្រទះ​ឃើញ​ឡេ​លាបខ្លួន​ជាច្រើន​កេស​ផងដែរ​។ លោក ឲ្យដឹង​ទៀត បុរស​ជនជាតិ​ខ្មែរ ឈ្មោះ​សយ ប៊ុន​នឿន អាយុ​៣៧​ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលជា​អ្នកបើកបរ​រថយន្ដ​។​
ស្នងការ​នគរបាល ខេត្ដ​បាត់ដំបង លោក ស ថេត មានប្រសាសន៍ថា  ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់ ព្រមទាំង​វត្ថុតាង​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

No comments:

Post a Comment

yes