សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 29, 2013

អ្នកភូមិ​ជាង​៣០០​នាក់នៅ​ព្រះវិហារខកចិត្ដ​នឹង​អាជ្ញាធរ​មិន​ដោះស្រាយករណី​ក្រុមហ៊ុន​រ៉ែបង្ខំ​ពួកគេ​ឲ្យ​លក់​ដី​​

អ្នកភូមិតវ៉ានៅឃុំរំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ (រូបថត បូ សាវី)

អ្នកភូមិ​ជាង​៣០០​នាក់ នៅ​ឃុំ​រំដោះ ស្រុក​រវៀង ខេត្ដ​ព្រះវិហារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខកចិត្ដ​ចំពោះ​អាជ្ញាធរ​ឃុំ ដែល​បដិសេធ​ដោះស្រាយ​ករណី​ក្រុម​ហ៊ុន​​រ៉ែ​មួយ​បង្ខំ​ពួក​គាត់​លក់​ដី​ឲ្យ​ខ្លួន ដើម្បី​រុករក​រ៉ែ​។​
​អ្នកភូមិ​ទាំងនោះ​បាន​ប្រមូលផ្ដុំ​គ្នា នៅ​សាលាឃុំ​រំដោះ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១១​ថ្ងៃត្រង់​។ ពួកគាត់​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា អាជ្ញាធរ​​​ឃុំ និង​ក្រុមហ៊ុន​រ៉ែ​មួយ​ឈ្មោះ ធី​ភី​ប៊ី ធី​វី ឌី​វេឡុ​ប​មេន បាន​សន្យា​ដោះស្រាយ​ជូន​ពួកគាត់  នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។
​តំណាង​អ្នក​ភូមិ អ្នកស្រី ឆាយ គឹម​ធាង មានប្រសាសន៍ថា មេឃុំ​លោក សោម ភារៈ មាន​ចេតនា​មិន​ចង់​ដោះស្រាយ ដោយ​ប្រាប់ថា​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​​ខេត្ដ​​ផ្សេង​​ទៅវិញ​។ អ្នកស្រី​បញ្ជាក់ថា បើសិន​អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលខុសត្រូវ​ទេ ពួកគាត់​នឹង​ស្វែងរក​ដំណោះស្រាយ​ដល់​រាជធានី​ភ្នំពេញ​ ៖ "​តេ​ទៅ​គាត់​ថា​នៅ​រតនគិរី ព្រឹក​មិញ ពេល​ព្រឹក​​ពួក​ខ្ញុំ​ទៅ​មួយ​ៗ គាត់​ថា​ជួប​​នៅ​តាម​ផ្លូវ ដល់​ពេល​ពួក​ខ្ញុំ​មក​ជុំ​អស់​ហើយ ពួក​អ្នក​កាសែតអ្នក​អី​​មក​ទៅ មាន​គេ​សួរ​ថា​គាត់​នៅ​ខេត្ត​ អត់​ដឹង​ថា​​ គាត់​របៀប​ម៉េច​ផង ប្រហែល​ជា​មិន​ចង់​រក​ដំណោះ​ស្រាយ​ឲ្យ ព្រោះ​អី​ថ្ងៃ​មុន គាត់​ថាគាត់​ដោះស្រាយ​ឲ្យ ដល់​ពេល​ហើយ​ទៅ ដល់​ថ្ងៃ​នេះគាត់​អត់​ចូលរួម​​ការ​ណាត់​របស់​ប្រ​ជា​ជន​ផង ប្រ​ជាជន​ភូមិ​ខ្ញុំ​​សម្រេច​ចិត្ត​ថា​ទៅ ឲ្យ​សម្តេច​នាយករដ្ឋមន្ត្រី​គាត់​ជួយ"។

​តំណាង​អ្នក​ភូមិ​ម្នាក់ទៀត លោក ធូន សុគន្ធ ឲ្យដឹងថា ក្រុមហ៊ុន​រ៉ែ​នេះ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​រុករក​រ៉ែ​នៅ​តំបន់​នោះ ប៉ះពាល់​ដី​ពលរដ្ឋ​ជិត​២០០​​ហិកតា​។ លោក​ថា ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ពួកគាត់ល​ក់​ដី​ក្នុង​១​ហិកតា​១០០០​ដុល្លារ​អាមេរិក ប៉ុន្ដែ​ពួកគាត់​មិន​ព្រម​។ លោក​បន្ដថា អ្នកភូមិ​ទាំងនោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ឈប់​រុករក​រ៉ែ​នៅ​តំបន់​នោះ​ ៖ "ខាង​ប្រជា​ពលរដ្ឋ​ទាំង​អស់​ហ្នឹង គាត់​ថា​ គាត់​សុំ​ឲ្យ​ក្រុម​ហ៊ុន​ហ្នឹង​ដក​ចេញ ពីព្រោះថា​ក្រុម​ហ៊ុន​មក​ធ្វើ​អាជីវ​កម្ម​ហ្នឹង ចំ​លើ​ដីប្រជា​ពលរដ្ឋ ចំលើ​ដីប្រជា​ពលរដ្ឋ​នេះ អត់មាន​ចុះ​ដូច​ថា​ខាង​ក្រសួង​ខាង​អី ក្រុម​ហ៊ុន​ហ្នឹងអត់មាន​ចុះ​មក​ធ្វើ​អត្ត​សញ្ញាណកម្ម​សិក្សាស្វែង​រក​អំពី​ផល​ប៉ះ​ពាល់​របស់​​ប្រជា​ជន​ទេ គាត់​ចុះ​មក​ ចុះ​មក​វាស់​វែង​​សុំ​ទិញ​ពីប្រជា​ពលរដ្ឋ​តែ​ម្តង"។
​ចំណែក មេឃុំ​រំដោះ លោក សោម ភារៈ ថ្លែងថា លោក​មិន​បាន​សន្យា​ដូច​ការ​លើកទ្បើង​របស់​ប្រជាជន​ទេ​។ លោក​ថា ប្រជាជន​ភាន់ច្រទ្បំ​ដោយ​ខ្លួន​ឯង​។ លោក​បន្តថា ប្រជាជន​ក៏​បាន​ស្នើឲ្យ​អង្គការ​អាដហុក និង​គណបក្ស​ប្រឆាំង​ដោះស្រាយ​រឿង​នេះ​ដែរ​ ៖ "ខ្ញុំ​មាន​បាន​សន្យា​ថា​ដោះស្រាយ​ឯណា គ្រាន់​តែ​និយាយ​​ថា ថ្ងៃនេះអាច​មាន​មេ​ពី​លើ​គេ​មក​ ប៉ុន្តែ​​ជួល​កាល​អាដហុក ជួនកាលគាត់​រក​ចលា​ចល​ជាមួយ​ពួក​គណបក្សប្រឆាំង​ទៅ ប៉ុន្តែ​​អ្វី​ដែល​ជា​ដំណោះស្រាយនិយាយ​គ្នា គឺ​អត់​ងាយ​ អាហ្នឹង​ទាល់​តែ​​​តំណាង​ក្រុម​ហ៊ុន​គេ​ថ្នាក់​លើ​គេ​មក"។
​តំណាង​ក្រុមហ៊ុន ធី​ភី​ប៊ី ធី​វី ឌី​វេឡុ​ប​មេន លោក គឹម ញ៉ គ្រាន់តែ​អះអាង​ថា ក្រុមហ៊ុន​រង់ចាំ​ការដោះស្រាយ​ជាមួយ​ប្រជាជន​គ្រប់ពេល​។  
​ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ ដែល​ចុះ​ស៊ើបអង្កេត ករណីនេះ លោក ឡោ ចាន់ មាន​ប្រសាសន៍​​ថា ប្រជាជន​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន​ពីរ​លើក​មក​ហើយ​។ លោក​ថា ប្រជាជន​បង្កបង្កើន​ផល​កសិកម្ម​នៅ​លើ​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ក្រុមហ៊ុន​មិន​ត្រូវ​បង្ខំ​ឲ្យ​ពួកគាត់ល​ក់​ដី​ឲ្យ​ខ្លួន​ឡើយ​។ លោក​ស្នើ​ឲ្យមាន​ដំណោះស្រាយ​ជា​បន្ទាន់​៕

No comments:

Post a Comment

yes