សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

ក្រ​សួង​​​ប្រ​កាស​​​ពី​បន្លាស់​ប្ដូរ​ អា​កាស​ធាតុដ៏​ភ្ញាក់​​ផ្អើល​​នៅ​​កម្ពុជា

ក្រ​សូង​ធន​ធាន​ទឹក ​និង​ឧតុនិយម បាន​​ប្រកាស​ប្រាប់​​ពល​រដ្ឋខ្មែរ ​​ឲ្យ​​ប្រុង​ប្រយ័ត្ន​ ពី​បន្លាស់ប្ដូរ​អា​កាស​ធាតុ​ ដែល​​ពុំ​​ធ្លាប់​​មាន ​នា​តំណាក់​​កាល​ចុ​ង​ក្រោយនេះ នោះ​គឺ ​ពី​ទាបជាង ​៣-៥​ អង្សាសេ​ ក្រោមក​ម្រិត​មធ្យម ដែលជាធម្មតា មានកម្រិត ​៣០​អង្សាសេ នា​ថ្ងៃ​ទី​ ២៩ ​វិច្ឆិកា ខាង​មុខ​នេះ ។​
លោក ចាន់​ វត្ថា អ្នក​​នាំ​ពាក្យ ​និង​ជា​នាយ​​ខុទ្ទកា​ល័យ​ ក្រ​សួង​ធនធាន​​ទឹក ​និង​ឧត្តុ​និយម​​បាន​​ថ្លែង​​ប្រាប់​​ក្រុម​អ្នក​​រាយ​​ការណ៏​ព័ត៌​មាន​ ​នា​ថ្ងៃ​ទី​២​៧​ វិច្ឆិកា​ នេះ​ថា​​ ចាប់ពី​ថ្ងៃទី ​២៩ វិច្ឆិកា ទៅ សីតុណ្ហភាព ​នឹងចាប់​​ផ្ដើ​​មធ្លាក់​ភ្លាមៗ​​ ក្នុងកម្រិត​ ​៣-៥ អង្សា​សេ ដែល​​អាច​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​សុ​ខ​ភា​ព​​ប្រជាពល​រដ្ឋ ។ ហើយ​​ចាប់​​ពី​​ថ្ងៃ​ទី ​៣ ធ្នូទៅ​ ទើបសីតុណ្ហភាព ​ចាប់​​ផ្ដើម​​ឡើង​​ជា​​បណ្ដើរៗ​ ទៅ​កាន់​ភាព​ធម្មតា​វិញ​​ ។
ប៉ុន្ត​យ៉ាង​ណា​ក៏​ដោយ ​យោង​​តាម​​សេចក្ដី​ប្រកាស​ព័ត៌​​មាន​​មួយ​​ របស់​​ក្រសួង​នេះ​​ថា​ នៅ​ក្នុង ​ខែ ធ្នូ  ឆ្នាំ ២០១៣ និង ខែ មក​រា ដើម​ឆ្នាំ ​២០​១​៤​អា​​​កាស​ធាតុ​អាក្រក់ ​ដែល​​បង្ក​ពី​​ខ្យល់ មូសុងឦសាន នៅ​​តែ​បន្ត​ញាំ​ញី​​កម្ពុជា ពិសេស​​​តំបន់​​មាត់​សមុទ្រ និង​ខ្ពង់​រាប ៕

No comments:

Post a Comment

yes