សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 12, 2013

ពលរដ្ឋ​៣​នាក់​ត្រូវ​សមត្ថកិច្ច​បាញ់ឲ្យរបួសធ្ងន់បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

Police-car

អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​រវាង​សមត្ថកិច្ច និង​កម្មករ SL បាន​ឈាន​ដល់​ការ​បាញ់​គ្រាប់​ពិត​របស់​សមត្ថកិច្ច ដែល​បាន​បាញ់​ត្រូវ​ពលរដ្ឋ ៣​នាក់​ឲ្យ​របួស​ធ្ងន់ ក្នុង​នោះ​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ អ្នក​លក់​បាយ​ម្នាក់ និង​កម្មករ​ម្នាក់។
បច្ចុប្បន្ន ពលរដ្ឋ​ទាំង​៣​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រូស្ស៊ី​ដើម្បី​ធ្វើ​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀត​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​អ្នក​រង​គ្រោះ​ទំាង​នោះ និង​នៅ​កន្លែង​កើត​ហេតុ​ដែរ។


តាម​សេចក្តី​រាយ​ការណ៍​នៅ​កន្លែង​កើត​ហេតុ​ពេល​នេះ ពី​អ្នក​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ទៀត​ថា ហ្វូង​បាតុករ​កំពុង​រុញ​រថយន្ត​មួយ​គ្រឿង​ទៀត​យក​ទៅ​ដុត នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​គេ​មិន​ទាន់​ដឹង​ថា​ជា ឡាន​របស់​សមត្ថកិច្ច ឬ របស់​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ទេ៕

No comments:

Post a Comment

yes