សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 7, 2013

ខ្យល់ព្យុះ​ក្រសា​កំពុង​វាយលុក​កម្ពុជានាំឲ្យ​មាន​ភ្ញៀង​ធ្លាក់​ច្រើន​តាម​តំបន់​មួយចំនួ​ន​​

 
 រូបឯកសារ

ក្រសួង​ធនធានទឹក និង ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជាជន​រស់នៅ​រាជធានី​ភ្នំពេញ និងតាម​បណ្តា​ខេត្ត​មួយចំនួន​ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ជា​យថាហេតុ ដែល​បង្ក​ដោយ ខ្យល់ព្យុះ​ក្រសា​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង ឧតុនិយម ចេញផ្សាយ​ថ្ងៃ​ទី​០១​ខែវិច្ឆិកា បានឲ្យដឹងថា ខ្យល់ព្យុះ​ឈ្មោះ​ក្រសា​ បោកបក់ពីសមុទ្រចិនខាងត្បូង​​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​០៦​ដល់​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​។ សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា ខ្យល់ព្យុះ​អាច​បោកបក់​ប៉ះខេត្តក្រុងមួយចំនួនដូចជា  រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង តាកែវ កណ្តាល កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប កំពត កែប និង​ព្រះសីហនុ​។​

​ក្រសួង​ធនធានទឹក និង ឧតុនិយម អំពាវនាវ​ឲ្យ មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មានការប្រុងប្រយ័ត្ន ពិសេសអ្នកនេសាទ និងអ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ដែលអាច​កើតឡើង​ជា​យថាហេតុ​៕

No comments:

Post a Comment

yes