សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 10, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យនិងខេត្តស្វាយរៀងផ្តល់ជំនួយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់និងធ្វើពិធីដង្ហែកឋិនទាន

ជំនួយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ពិធីដង្ហែបុណ្យកឋិនទាន

ស្តាប់សម្លេង

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ផ្តល់ជំនួយមនុស្សធម៌ជូន
ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ វិច្ឆិកា បាននាំយក ជំនួយមនុស្សធម៌ ចុះចែកជូនដល់ប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ស្ថិតនៅក្នុងភូមិយាងឧត្តម ឃុំណាំសាវ ស្រុកភ្នំស្រុក ។

វត្តមានអញ្ជើញចូលរួមក្នុងការចុះចែកជំនួយមនុស្សធម៌ ដែលរួមមានអង្ក ត្រីខ មី និងទឹក​ស៊ីអ៊ាវ ជាដើម ទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរួមមានលោក ឡុង រី ប្រធាន ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក យន្ត ថារូ លោក មាជ សុវណ្ណារ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក សុខ អ៊ុំស៊ា ព្រមទាំងក្រុមការងារ ខេត្ត និងស្រុកមួយចំនួនទៀត ។


ពិធីសូត្រមន្តបុណ្យកឋិនទាន

ពិធិវេរប្រគេនកឋិនទានដល់ព្រះសង្ឃវត្តបាលិ​លេយ្យ 

បន្ទាប់មក នៅរសៀល ថ្ងៃទី០៩ វិច្ឆិកា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមាន​ជ័យ និងធ្វើពិធី​សូត្រមន្ត ចំរើនព្រះបរិត្ត និងមន្តព្រះសង្ឃសម្តែងធម៌ទេសនា អង្គកឋិនទាន​ នៅក្នុងបរិវេណផ្សារអគ្គៈ ចំណុចអាសនៈលោកយាយ ម៉ៅ ហើយព្រឹកថ្ងៃទី១០ វិច្ឆិកា ដង្ហែ​អង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា វត្តបាលិ​លេយ្យ ស្ថិតនៅឃុំក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង​ ដែលរួមមានលោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយ​រៀង លោក គង់ សភា តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រធានក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ព្រមទាំងក្រុមការងារគណបក្សខេត្ត ស្រុក និងសមាជិ សាជិកា គណបក្សជាច្រើនរូបទៀត បានមូលមតិគ្នាផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា វត្តត្រពាំងបន្ទាយចាស់
ស្ថិតនៅក្នុងភូមិមុន្នីព្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ត្រូវនិងថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង៣រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅទីស្នាក់ការគណបក្សសង្គ្រោះ ជាតិ ខេត្តស្វាយរៀង ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ដើម្បីប្រារព្វបទនមស្សកា ព្រះរតន​ត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ។


លុះព្រឹកឡើងថ្ងៃច័ន្ទ ៩កើត ត្រូវនិងថ្ងៃទី១១ ខែ ឆ្នាំដដែល វេលាម៉ោង៨ព្រឹក ជួបជុំពុទ្ធបរិស័ទ ញាត្តិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយស នៅទីស្នាក់ការគណបក្សខេត្ត ដើម្បីដង្ហែអង្គកឋិនទាន​ទៅ​កាន់វត្តត្រពាំងបន្ទាយចាស់ ។ វេលាម៉ោង៩ព្រឹក ដង្ហែអង្គកឋិនទាន ប្រទក្សិណបីជុំព្រះ​វិហារ និងវេរអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ៕

No comments:

Post a Comment

yes