សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 7, 2013

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរតែពន្យាពេលក្នុងការប្រមូលការប្រាក់ពីកូនបំណុលដែលរងគ្រោះដោយទឹកជំនន់

លោកស្រី មូរ សុខហួរ នៅក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកម៉ិញនេះ

ស្តាប់សម្លេង


នៅព្រឹកថ្ងៃទី០៧ ខែវិច្ឋិការ ឆ្នាំ២០១៣ នេះ គណបក្សសង្រ្គោះជាតិបានរៀប ចំសន្និសិទិ សារព័ត៌ ស្តីពីការអំពាវនាវ អោយមានការអនុគ្រោះបំណុលជាបន្ទាន់ និងការបញ្ឈប់ការរឹប អួសទ្រព្យសម្បតិ្ត ពីប្រជាពលរដ្ឋដែលទទួលរងផលដោយគ្រោះទឹកជំនន់ ក្រោមអធិប តេ យ្យលោកស្រីមួរ សុខហួរ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនង កិច្ចសារធាណៈ របស់គណបក្សសង្រ្គោះជាតិ 

លោកស្រីមួរបានលើកឡើងថាទឹកជំនន់បានធ្វើអោយប្រជាពលរដ្ឋ១លាន៧សែននាក់ រងផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរហើយមានប្រជាពលរដ្ឋ១៨៨នាក់បានស្លាប់បាត់បង់ជីវិត និងទំ ហំដីស្រែចំនួន២ម៉ឺន៣ពាន់ហិចតា។

 ជាពិសេសមានប្រជាពលរដ្ឋប្រមាណជា៣៧ម៉ឺនគ្រួសារដែលបានជំពាន់បំណុលស្ថាបន័ហរិញ្ញវត្ថុឯកជននានា។ ជាមួយលោកស្រីមួរហួរក៏បានអំពាវនាវអោយស្ថាបន័ហិរ ញ្ញវត្ថុទាំង អស់ដែល​ពាក់​ព័ន្ធ​អោយលើកលែងការសងបំណុល រយះពេល៦ខែ បន្ថយការប្រាក់នៅ ត្រឹម១% ក្នុងមួយ​ឆ្នាំ​លោក​ស្រី បានបញ្ជា្កក់ ការលើកលើងបំណល់នេះមិនមែនជាទួទៅ ទេប៉ុន្តែគឺ លើកឡើងតែប្រ​ពល​រដ្ឋដែលងាររងគ្រោះតែប៉ុណ្ណោះ ហើយអ្នកដែលងាយ​គ្រោះ​នោះ គឺប្រជាពលរដ្ឋដែលរស់នៅ​ក្រោមបន្ទាត់នៃភាពក្រីក្រ។



គួរំលឹកថា កាលពីពេលកន្លងទៅនេះ លោកអនុប្រធានកឹម សុខា ធ្លាប់បានសរសេខិត​ជា​លាយ លក្ស័អក្សម្តងទៅហើយ ភ្ងើទៅកាន់លោកហ៊ុន សែន ពាក់ពន្ធ័និងការអំពាវ​នា​អោយ​មានការ អនុគ្រោះបំណុលដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែគ្រោះទឹកជំនន់ ក៏ប៉ុន្តែ​ត្រូវបានខុទ្ធកាល័យលោករបស់លោកហ៊ុន សែន មិនទទួលយក 

No comments:

Post a Comment

yes