សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

ជនជាតិកម្ពុជាម្នាក់ត្រូវបានគេបាញ់របួសពេលអំពើហិង្សាផ្ទុះឡើងក្នុងបាតុកម្មនៅបាងកក

បាតុករប្រឆាំងរបបថាក់ស៊ីន បានព្យាយាមវាយកម្ទេចតាក់ស៊ីដែលដឹកពួកអាវក្រហម។ រូបថត បាងកកប៉ុស្តិ៍
បាតុករប្រឆាំងរបបថាក់ស៊ីន បានព្យាយាមវាយកម្ទេចតាក់
ស៊ីដែលដឹកពួកអាវក្រហម។ រូបថត បាងកកប៉ុស្តិ៍

ជនជាតិកម្ពុជាម្នាក់ បានស្ថិតក្នុងចំណោមមនុស្ស 4នាក់ដែរ បានរងរបួសដោយសារការបាញ់របស់ខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណ នៅពេលដែលក្បួនរថយន្តរបស់ក្រុមបាតុករអាវក្រហម បានដង្ហែមកជួបនឹងហ្វូងបាតុករ​ប្រឆាំងរដ្ឋាភិបាល នៅក្បែរសាកលវិទ្យាល័យរាមាកំហែង ក្នុងក្រុងបាងកក កាលពីល្ងាចថ្ងៃសៅរ៍។

ជនជាតិកម្ពុជាដែលរងរបួស ត្រូវបានកាសែតបាងកកប៉ុស្ដិ៍ រាយការណ៍ថា មានអាយុ 29ឆ្នាំ ជាជន​ចំណាកស្រុក ហើយបាននឹងកំពុងឈរមើលការធ្វើបាតុកម្ម។ តែត្រង់ថា គាត់មានឈ្មោះអ្វី ហើយ​ថា​តើគាត់ បានចូលរួមបាតុកម្ម ឬអត់នោះបាងកកប៉ុស្ដិ៍មិនបានរាយការណ៍​លម្អិតលើចំណុច​ទាំង​នេះ​ទេ។
ពលករជនជាតិខ្មែររូបនោះត្រូវបានកាសែតដដែលអះអាងថា ត្រូវបានបាញ់ចំខ្នង និងត្រូវបានដឹក​ទៅ​សង្គ្រោះនៅឯមន្ទីរពេទ្យ ដែលស្ថានភាពយ៉ាងណា មិនទាន់មាន​ការ​បញ្ជាក់រាយការណ៍ច្បាស់
នៅឡើយ។

ក្បួនរថយន្តក្រុង និងតាក់ស៊ី ដែលដឹកក្រុមអាវក្រហម មានគោលដៅនាំក្រុមនេះទៅកាន់​ពហុកីឡ​ដ្ឋានរាជាមង្គល បានរងការវាយប្រហារ និងគប់ពីសំណាក់ក្រុមបាតុករមួយក្រុមទៀតដែល​កំពុងតែ​មានកំហឹងនឹងរដ្ឋាភិបាលលោកស្រីយីងឡាក់។

បើតាមកាសែត ដឺណេសិន របស់ថៃ ក្រុមនិស្សិតនៃសាកលវិទ្យាល័យរាមាកំហែងនេះ ក៏មានចំ​ណែក​ក្នុងអំពើហិង្សាដែរដែលកាសែតបានរាយការណ៍ថា មានគេឃើញដុំថ្ម​ជាច្រើន បានហោះ​ចេញពីបរិវេណសាកលវិទ្យាល័យសំដៅលើក្បួនរថយន្តរបស់ក្រុមអាវក្រហម។

នេះជាអំពើហិង្សាថ្មី និងចុងក្រោយបំផុត ខណៈដែលបាតុកម្មមួយមានមនុស្សរាប់ម៉ឺននាក់ កំពុង​ត្រូវ​បានដឹកនាំដោយលោកស៊ូថេបថងស៊ូបាន បុរសខ្លាំងនៃបក្សប្រជាធិបតេយ្យ ទាមទារឱ្យ​លោកស្រី​យីងឡាក់នាយករដ្ឋមន្ត្រី ធ្វើការលាលែងនិងរំលាយសភា ហើយនៅថ្ងៃនេះ ក្រុមបាតុករ​អាវក្រហម​រាប់ម៉ឺននាក់បាននឹងកំពុងសម្រុកចូលមករាជធានីបាងកកដើម្បីសម្ដែងការគាំទ្រដល់​លោកស្រីទៅ​
វិញដែលនាំគេបារម្ភថា ការប៉ះទង្គិចគ្នារវាងហ្វូងបាតុករទាំង២ក្រុមនេះ អាចមានជាបន្តបន្ទាប់​ដោយ
ចៀសមិនផុត។

No comments:

Post a Comment

yes