សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 1, 2013

មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​៩ធ្នូ២០១៣

សម រង្ស៊ី កឹម សុខា ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣

មេដឹកនាំ​​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​ត្រឡប់​មក​ពី​បរទេស​មក​កម្ពុជា វិញ នៅ​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៣ គឺ​រយៈ​ពេល​មួយ​​ថ្ងៃ​មុន​បក្ស​សង្គ្រោះ​ជាតិ គ្រោង​​ប្រារព្ធ​ទិវា​​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​សៀមរាប។
លោក ញ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ ថ្ងៃ​ទី​១ ធ្នូ ថា លោក សម រង្ស៊ី ចេញ​ពី​កម្ពុជា ទៅ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា និង​លោក កឹម សុខា ចេញ​ទៅ​អាមេរិក នៅថ្ងៃ​ទី​២៨ វិច្ឆិកា ក្នុង​បំណង​ពាំនាំ​ដំណឹង​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ទៅ​ប្រាប់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​បរទេស និង​កៀរគរ​ជំនួយ​គាំទ្រ​​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ៕

No comments:

Post a Comment

yes