សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 8, 2013

លោកស្រីយី​ង​ឡាក់​អំពាវនាវ​ជា​ថ្មីបើក​ការចរចា​ជាមួយ​ក្រុមប្រឆាំង​​

លោកស្រី យី​ង​ឡាក់​ នាយករដ្ឋមន្ត្រី​ថៃ
​(រូបភាពពី ហ្វេសប៊ុក Yingluck Shinawatra)

​លោកស្រី យី​ង​ឡាក់​ នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ជា​ថ្មី បើក​ការចរចា​ជាមួយ​ក្រុមប្រឆាំង ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​បញ្ចៀស​ហិង្សា​នានា ដើម្បី​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ប្រកបដោយ សន្ដិភាព​។
​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ លោកស្រី យី​ង​ឡាក់ លើកឡើងថា លោកស្រី​ចង់​ចរចា​ជាមួយ​ក្រុមប្រឆាំង ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​។ លោក​ស្រី​ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមគ្រួសារ​របស់​លោកស្រី​​មិន​ចង់​កាន់កាប់​អំណាចត​​ត្រកូល​ទេ គឺ​គ្រាន់តែ​ចង់​ធ្វើ​អ្វី ដើម្បី​ព្រះមហាក្សត្រ​នាំយក​សន្តិភាព និង​ការអភិវឌ្ឍន៍​សម្រាប់​សង្គម​ជាតិ​តែ ប៉ុណ្ណោះ​។ ​នេះ បើ​តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មា​ន​បាងកក​ប៉ុស្តិ៍​។​
​នៅក្នុង​សន្និសីទ​នេះ លោក​ស្រី យី​ង​ឡាក់ ក៏​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា លោកស្រី​នឹង​លើក​យក​ច្បាប់​លើកលែងទោស​ដល់​អ្នកនយោបាយ ដែល​ក្រុមបាតុករ​មាន​កំហឹង​នោះ មក ពិ​ភា​ក្សា​ជា​ថ្មី​ទៀត ព្រោះ​លោក​ស្រី​យល់​ថា ​ច្បាប់​នោះ​មាន​សារសំខាន់​ក្នុង​ការផ្សះផ្សា​ជាតិ​។​

​ការប្រកាស​របស់​លោក យី​ឡាក់ ធ្វើឡើង ខណៈ លោក ស៊ូ​ថេប មេដឹកនាំ​បាតុករ កំណត់​យក​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​បញ្ចប់​ទាញ​យក​លទ្ធផល​ចុងក្រោយ ឲ្យ​លោកស្រី​ យីង​ឡាក់ ​ចុះចេញ​ពី​តំណែង​ដោយ​មិន​មាន​លក្ខ​​ខណ្ឌ៕

No comments:

Post a Comment

yes