សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

ធម្ម​យាត្រាព្រះ​សង្ឃ​នឹង​ជម្នះ​ការរារាំង​ពី​អាជ្ញាធរ​

Front-page
បន្លាលួសទាំងនេះ ​ ត្រូវ​បាន​គេ​ឃើ​ញ​នៅ​តាម​ដង​ផ្លូវ​ មុខ​វត្ត​បទុម​វតី​ រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ម្សិលមិញ​ ខណៈ​សង្គមស៊ីវិល​រៀប​ចំ​ប្រារព្ធទិវាសិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ។ រូបថត ហេង ជីវ័ន​
ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​សមូហភាព​​ក្នុង​ចម្ងាយ​ ប្រហែល​១​ពាន់​​គីឡូម៉ែត្រ​ ព្រះ​សង្ឃ​និង​អ្នក​គាំ​ទ្រ​ប្រមាណ​២៥០០ នាក់​ដែល​កំពុង​​ដើរ​ក្បួន​​ពី​ខេត្ត​ចំនួន​ ៥​ផ្សេង​គ្នា​ ត្រូវ​បាន​គេ​ចាក់​សោ​មិន​ឲ្យ​ចូល​វត្ត​និង​កើត​ជម្លោះ​ជាមួយ អាជ្ញាធរ​មូល​ដ្ឋាន។
ក្នុង​អំឡុងទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី​៦៥​ ​ថ្ងៃ​នេះ​ ព្រះ​សង្ឃ​និង​អ្នក​គាំទ្រ បាន​ព្យាយាម​ធ្វើ​ការ​​ចរចា​សុំ​ឲ្យ​នគរបាល​​បើក​ផ្លូវ​ នៅ​ក្នុង​កិច្ច​​ប្រឹង​ប្រែង ​ដើម្បី​​ពាំ​នាំ​ក្តី​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​ជា​សារ​ជូន​ទៅ​ រដ្ឋា​ភិបាល​។
ព្រះតេជគុណ ប៊ុត ប៊ុន​ទិញ​ ស្ថាបនិក​​នៃ​​បណ្តាញ​​ព្រះ​សង្ឃ​ឯក​រាជ្យ​​ដើម្បី​យុត្តិធម៌​សង្គម​បាន​មា​ន​ស​ង្ឃដីកា​ថា៖ «យើង​នឹង​មិន​ផ្លាស់​ប្តូរ​​ចិត្ត​ទេ​ ​យើង​នឹង​ដើរក្បួន​​ឆ្ពោះ​ទៅ​​កាន់​រដ្ឋ​សភា​»។
ក្រសួង​មហា​ផ្ទៃ​បាន​ហាម​ប្រាម​​ដាច់​ខាត​​ មិន​ឲ្យ​ក្រុម​ណា​មួយ​​​ហែ​ក្បួន​ទៅ​រដ្ឋ​សភា​​​ នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។
ព្រះ​តេជ​គុណ ប៊ុន​ទិញ​ ​​មាន​សង្ឃ​ដីកា​​​ថា​ ​ប៉ុន្តែ​​ប្រសិន​បើ​រដ្ឋា​ភិបាល ​ដាក់​របាំង​បិទ​ផ្លូវ​ ​ព្រះ​សង្ឃ​នឹង​បំបែក​ជា​ក្រុម​តូច​ៗ​​ និមន្ត​​ទៅ​​ជុំ​វិញ​ពួក​គេ។

ព្រះ​តេជគុណបន្ត​ថា ផ្លូវ​ធ្វើ​ដំណើរ​មិន​ងាយ​ស្រួល​ទេ​​ សម្រាប់​ក្រុម​ព្រះ​សង្ឃ​ចំនួន​ ៥ក្រុម ដែល​និមន្ត​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​​ ក្រុម​​សមូហភាព​ទាំង​អស់​​​អះ​អាង​​អំពី​ឆន្ទៈ​​ផ្លាស់​ប្តូរ​ថា ​គ្មាន​មន្រ្តី​ណា​មាន​សិទ្ធិ​​កំណត់​ថា​ កន្លែង​ណា​ប្រជា​ជន​អាច​ដើរ​បាន​ឬ​កន្លែង​ណា​មិន​អាច​ដើរ​ទៅ​បាន​នោះ​ទេ​។
ក្នុង ​ពេល​​សម្រាក​អាហារ​​ថ្ងៃ​​ត្រង់​​កាល​ពី​ម្សិល​មិញ​​ នៅ​វត្ត​មួយ ​​​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​​ក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​លោក ផល​ វណ្ណៈ ជាពលរដ្ឋ​​ម្នាក់​ដែល​បាន​ដើរ​ពី​ខេត្ត​កំពង់​ស្ពឺ​​មក​ជា​មួយ​​ក្បួន​ធម្មយាត្រា​មាន​គ្នា​​ប្រហែល​ ១០០ ​នាក់​ រួម​ទាំង​​ព្រះ​សង្ឃ ៤៥​ អង្គផង​​បាន​ថ្លែង​ថា​ ក្រុម​របស់​គាត់​​បាន​ជ្រើស​​យក​វិធាន​ការ​តទល់​ខ្លាំង​ក្លា​​ នៅ​ពេល​ដែល​អាជ្ញាធរ​​និង​ថ្នាក់​ដឹក​នាំ​វត្ត​​​បន្ត​​ចាក់​សោវត្ត​​ឲ្យ​ ពួក​គេ​ស្នាក់​នៅ​ខាង​ក្រៅ។
លោក​ថ្លែង​ថា​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​ក្រុម​របស់​លោកបាន​ធ្វើ​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ ​ក្នុង​ស្រុក​សំរោង​ទង​​រយៈពេល​​ ២​ម៉ោង​កន្លះ​ រហូត​ទាល់​តែ​អាជ្ញា​ធរ​យល់​ព្រម​ឲ្យ​ពួក​គាត់​ចូល​ទៅ​ក្នុង​វត្ត​។ ​ពួក​គេ​​បិទ​ផ្លូវ​ជាតិ​លេខ​បួន​ម្ត​ង​ទៀត​កាល​ពី​ម្សិលមិញ ​​រហូត​ទាល់​តែ​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​វត្ត​​ជម្ពូវ័ន ​ដែល​នៅ​ទី​នោះ​ អាជ្ញា​ធរ​​បាន​ហាម​មិន​ឲ្យ​សាធារណ​ជន​​ចូល​​ទៅ​សាទរទេ​។
លោក វណ្ណៈ បន្ត​ថា៖ «ពួក​គេ​មិន​អនុញ្ញាត​​ឲ្យ​យើង​និយាយ​ច្រើន​ជា​មួយ​សិស្ស​​និង​ប្រជា​ជន​ ​អំពី​សិទ្ធិ​មនុស្ស​នោះ​ទេ»។
លោក​ ជា​ មុនី​ ​ប្រធាន​សហ​ជីពសេរី​កម្មករ​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​ដែល​ហែ​ក្បួន​ជា​មួយ​​ក្រុម​ព្រះ​តេជគុណ ប៊ុន​ទិញ ​ថ្លែង​ថា​ ប្រជា​ជន​នៅ​តាម​ផ្លូវ​និង​វត្ត​នៅ​ពេល​យប់​មិន​ត្រូវ​​បង្ខំ​ឲ្យ​ដេក​នៅ​ក្រោម​ដើម​ឈើ​​ទេ ពួក​គេ​ហាក់​ដូច​ជា​​មាន​ឆន្ទៈ​ ទទួល​យក​គំនិត​ថ្មី​​ចំពោះ​សារ​ស្តីពី​សិទ្ធិ​​មនុស្ស​ដែល​ក្រុម​អ្នក​ហែ​ ក្បួន​ផ្សព្វ​ផ្សាយ។
ប៉ុន្តែ​​ ជា​ការ​ពិត​អាជ្ញា​ធរ​មូលដ្ឋាន​​និង​​​ព្រះសង្ឃ​​ចៅអធិការ​​វត្ត​​ បាន​ហាម​ឃាត់​​ក្រុមអ្នក​​ហែ​ក្បួន​ មិន​ឲ្យ​​បង្ហាញ​អំពី​តម្រូវ​ការ​នៃ​ការ​ហែ​ក្បួន​។
លោក​ ជា​ មុនី ​ថ្លែង​បន្ត​ថា៖ « អ្វីដែល​អាជ្ញាធរ​និង​​មេ​​ដឹកនាំ​សង្ឃ​មួយ​ចំនួន​បាន​ធ្វើ​ គឺជា​ការ​បំ​ពាន​សិទ្ធិ​មនុស្ស»។ លោក​បន្ត​ថា៖ «វា​បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បញ្ហាសិទ្ធិ​មនុស្ស​​​មិន​ទាន់​ត្រូវ​បាន​គោរព​នៅ​ឡើយ»។
ក្រៅ​ពី​ក្បួនដង្ហែរបស់​​ក្រុម​​ព្រះ​សង្ឃ​​​មក​ដល់​រាជ​ធានី​ភ្នំ​ពេញ​​នៅ​ ថ្ងៃ​នេះ​ ​ដែល​​ព្រះ​តេជ​គុណ​បានព្យាករថា​ ​នឹង​មក​ដល់​នៅ​ចន្លោះ​ពី​​ម៉ោង​១០​ព្រឹក​ទៅ​​ថ្ងៃ​ត្រង់​ ប្រសិន​​​បើពួក​​គាត់​​មិន​ជួប​​ឧបសគ្គ​តាម​ផ្លូវនោះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​​យល់​ព្រម​ពី​រដ្ឋា​ភិបាល​ ​​អនុញ្ញាត​​ឲ្យ​មាន​​ការជួបជុំ​​ធ្វើ​​បាតុកម្ម​​រហូត​ដល់​​១ម៉ឺន​​នាក់​នៅ ​ទីលាន​ប្រជា​ធិបតេយ្យ​​ ​និង​​ក្រុម​សង្គម​ស៊ីវិល​​ចំនួន​៥ ពាន់​​នាក់​នៅ​​ទីតាំងវត្ត​ភ្នំដូន​ពេញ​​។
រដ្ឋា​ភិបាល​ចេញ​ការ​ហាម​ ប្រាម​​ចំពោះ​​ការ​ហែ​ក្បួន​​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​ ​​គឺ​ដើម្បី​​ការ​ពារ​ករណី​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។ នេះ​បើ​តាម​​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ​លោក ផៃ ស៊ីផាន បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ។ ​ដោយ​​មិន​​គិត​ថា ពួក​គេ​ មាន​ចេតនា​អ្វី​នោះទេ តែគ្រប់ក្រុម​ទាំង​អស់​ត្រូវ​តែ​គោរព​ទៅតាមបទ​បញ្ជា​ខាង​លើ​នេះ​​។
លោក ផៃ ស៊ីផាន បាន​ថ្លែង​អំពី​ក្រុម​​ព្រះ​សង្ឃ​ដែល​និមន្ត​​ហែ​ក្បួន​​ថា​៖ «លោក​​ត្រូវ​តែ​គោរព​​នយោបាយ​របស់​យើង​។ ទាំង​អស់​គ្នា​មាន​កាតព្វ​កិច្ច​គោរព​ច្បាប់​​របស់​​ប្រទេស​ និង​សហការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន»។
អ្នក​នាំ​ពាក្យ​កងរាជ​អាវុធ​ហត្ថ​ជាតិ​ ​លោក ខេង​ ទីតូ ​ថ្លែង​​ថា ​នាយក​ដ្ឋាន​របស់​លោក​នឹង​បញ្ជូន​មន្រ្តី​យ៉ាង​ហោច​​ចំនួន ៥០០​នាក់​​ ទៅ​​​មើល​​តាម​ដាន​បាតុ​កម្ម​នៅ​ថ្ងៃ​​អង្គារនេះ​។
លោក ខេង ទី​តូ បាន​បន្ត​ថា៖ «ប្រជាជន​ដែល​​ហែ​ក្បួន​ត្រូវ​តែ​គោរព​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​ និង​សាលា​រាជធានី​ ហើយ​សហការ​​ជា​មួយ​អាជ្ញា​ធរ​ ដើម្បី​បញ្ចៀស​នូវ​ព្រឹត្តិការណ៍​អាក្រក់​កើត​ឡើង។ យើង​នឹង​រក្សា​សន្តិសុខ​សាធារណៈ​ ​ឲ្យ​ដូច​ថ្ងៃ​ធម្មតា»។
លោក កែម ឡី អ្នក​វិភាគ​​នយោបាយ​ឯក​រាជ្យ បាន​ថ្លែង​ឲ្យ​ដឹង​ពីថ្ងៃ​ម្សិល​មិញ​ថា​ ការ​ឆ្លើយ​តប​ដោយ​អហិង្សា​ពី​ខាង​នគរបាល គឺជា​ចំណាត់​ការ​ដ៏ល្អ​ប្រសើរ​បំផុត​នៅ​ពេល​ដោះ​ស្រាយ​ជា​មួយ​ ក្រុម​ព្រះសង្ឃ​ ដែល​ព្រះ​តេជគុណ ​ប៊ុន​ទិញ ​មាន​សង្ឃ​​ដីកា​​ថា​ នឹង​អាច​កើត​មាន​ ​ប្រសិន​​បើ​​មន្ត្រីនគរ​បាល​​និង​ក្រុម​អ្នក​គាំទ្រ​ប្រឈម​ដាក់​គ្នា​។
លោក​ កែម ឡី ​បន្ត​ថា ការ​បាញ់​កាំ​ភ្លើង​របស់នគរ​បាល​​ដែល​បាន​សម្លាប់​​ប្រជា​ជន ​ដែល​មិន​ពាក់​ព័ន្ធ​​នៅ​ក្នុង​ករណី​បាតុកម្ម​ពីរ​ផ្សេង​គ្នា​ ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​កាល​ពីថ្ងៃ​ទី​១៥ ​កញ្ញា ​និង​ក្នុងកុបកម្ម​​របស់​កម្មកររោង​ចក្រ​​កាត់​ដេរ ​ក្នុង​​ខណ្ឌ​មាន​ជ័យ កាល​ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ​បាន​ក្លាយ​ជា​ភាព​អាម៉ាស់ជា​អន្តរជាតិ​។ ​ប៉ុន្តែ​ អាជ្ញាធរ​ទំនង​នឹង​ចង​ចាំ​មេ​រៀន​​នេះ​។
លោក​បន្ត​ ដោយ​សំដៅ​​ទៅលើ​ករណី​​នគរ​បាល​បាញ់​ទៅ​លើ​ក្រុម​កម្មករ​ដែល​គាំទ្រ​កូដកម្ម​របស់​កម្មករ​រោង​ចក្រ​អេស​អិល​កាល​ពី​ខែ​មុន​​ថា៖ «នគរ​បាល​មិន​អាច​លាក់​បាំង​ទង្វើ​របស់​ខ្លួន​បាន​ទេ​ ដោយ​សារ​ឥឡូវ​នេះ​ ​​មនុស្ស​គ្រប់​គ្នា​កំពុង​តាម​ឃ្លាំ​មើល​»។ លោកថា មិន​ថា​នគរបាល​មាន​ចេតនា​អ្វីទេ​ ​ការ​តស៊ូ​​ដែល​ព្រះ​សង្ឃ​​និង​ក្រុម​គាំ​ទ្រ​​បាន​ប្រឈម​​រហូត​មក​ដល់​ពេល​ នេះ​ គឺមិន​បាន​ធ្វើ​ឲ្យ​ព្រះ​តេជ​គុណ ប៊ុន​ទិញ​ រារែក​ឬ​ក៏ភ័យ​ខ្លាច​នោះទេ។
ព្រះ ​តេជគុណ​​ ប៊ុន​ទិញ មាន​សង្ឃដីកា​​ថា​៖ «​​យើង​អាច​​បិទ​ផ្លូវ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ​ហេតុ​អ្វី​យើង​មិន​អាចធ្វើ​នៅ​ក្នុង​ក្រុងភ្នំ​ពេញ? អាត្មា ​កំពុង​តែ​​ធ្វើ​ការ​ងារ​របស់​អត្មា​តែប៉ុណ្ណោះ​»៕​

No comments:

Post a Comment

yes