សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

ពលរដ្ឋ២៩គ្រួសារ​នៅ​ពោធិ៍សាត់​ត្រូវ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ

131210_7b
ពលរដ្ឋ​ដែល​រង​ការ​បង្ខំ​ឲ្យរុះ​រើផ្ទះ​​ពីដី​គម្រប​ព្រៃ​រដ្ឋ​។ រូបថត សហ​ការី
 ប្រជា​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ​ ​រស់​នៅ​ក្នុង​ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​ ត្រូវ​អាជ្ញាធរ​ស្រុក ​កោះ​ហៅ​មក​ប្រាប់​ឲ្យ​រុះ​រើ​ផ្ទះ​សម្បែង​កំពុង​ស្នាក់​នៅលើ​ដី​គម្រប​ ព្រៃ​ឈើ ​ក្នុង​រយៈ​ពេល​ ៣០ ​ថ្ងៃ​ហើយ​​ព្រមាន​ថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់​បើ​មិន​ធ្វើ​តាម​ការ​ជូន​ដំណឹង​នេះ​ទេ។​
លោក ឈន ឃន មេ​ឃុំ​ផ្ទះ​រុង​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​កំហិត​ឲ្យ​ពួក​គេ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​រក​ឃើញ​ថា អ្នក​ស្រុក​ទាំងអស់​នោះ​ ​កំពុង​តាំងទី​រស់​នៅ​លើ​ដី​ព្រៃ​គម្រប​របស់​រដ្ឋ​លើ​ផ្ទៃដី​ប្រមាណ​ជា ​២០​ហិកតា​។​
លោក ​បន្ត​ថា​៖«ពួក​គេ​អះអាង​ថា ​គ្មាន​កន្លែង​រស់​នៅ ​ហើយ​ដោយ​ឃើញ​ដី​ព្រៃ​នេះទំនេរ​ ក៏​នាំ​គ្នា​មក​​តាំង​ទី​រស់​នៅ​ពេល​ថ្មី​ៗ​នេះ ហើយ​ដោយ​សារ​តែ​​ជា​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​ ទើប​អាជ្ញាធរ​ស្រុក​មិន​ចង់​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ​ទើប​ប្រាប់​ឲ្យ​ពួក​គេ​រុះ​រើ​ជា​បន្ទាន់​ ក្នុង​រយៈ​ពេល​៣០​ថ្ងៃ»​។​
លោក ​ ហឹម​ សារឿន ​ពលរដ្ឋ​ម្នាក់​ដែល​តម្រូវ​ឲ្យ​រុះ​រើ​ផ្ទះ​នេះ​ដែរ​និយាយ​ថា ​ កាល​ពី​ចុង​សប្តាហ៍​អាជ្ញាធរ​ស្រុក​បាន​ប្រាប់​ឲ្យ​ពួក​គាត់ ដោយ​ព្រមាន​ផង ​ឲ្យ​រុះ​រើ​ផ្ទះ​សម្តែង​ក្នុង​រយៈ​៣០​ថ្ងៃ​ បើ​មិន​ដូច្នេះ​ទេ គេ​​នឹង​ចាត់​វិធាន​​ការ​តាម​ផ្លូវ​ច្បាប់។​

លោក​និយាយ​ថា៖«យើង​គ្មាន​កន្លែង​នៅ​ ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ឆ្នាំ​២០០៤​ មិន​មែន​ទើប​មក​រស់​នៅ​ថ្មីៗ​នេះ​ទេ​ យើង​ដឹង​ថា ទី​នេះ​ដី​របស់រដ្ឋ​ តែ​ពួក​យើង​​ជួប​បញ្ហា​រស់​នៅ​ ហេ​តុ​ដូច្នេះ​យើង​សូម​​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដី​ទំនេរ​ឲ្យ​ពួក​ខ្ញុំ​រស់​នៅ ផង»។​
លោក ​ភួង សុធា ​មន្រ្តី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​បាន​​ថ្លែង​ ថា​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​របស់​អាដ​ហុក​ឃើញ​ថា ​ពួក​គេ​ទើប​រស់​នៅ​ថ្មី​គ្មាន​ដី​ចម្ការដាំ​ដុះ​ណា​មួយ​នោះ​ទេ​ តែ​អាជ្ញាធរ​ក៏​គួរ​រក​ដំ-​ណោះ​ស្រាយ​សមរម្យ​ផង​ដែរ។​
លោក​បន្ត​ថា​៖«ចៀស​វាង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​អាជ្ញាធរ​គួរ​រក​ដំណោះ​ស្រាយ​ ទោះ​បី​គាត់​រស់​នៅ​ថ្មីៗ​ក៏​ដោយ​»។​
ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ព្រៃ​ឈើ​ មាត្រា​ទី​៩៧ ត្រង់​ចំណុច​ទី​៦:​​ ការ​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ ក្រោម​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ ទៅ​ដប់​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំង​អស់​ជា​សម្បត្តិ​រដ្ឋ ដក​ហូត​កិច្ច​ព្រម​ព្រៀង អាជ្ញា​ប័ណ្ណ លិខិត​អនុញ្ញាត និង​កម្ទេច​ចោល​នូវ​វត្ថុ​តាង​ក្លែង​ទាំង​នោះ​ផង៕

No comments:

Post a Comment

yes