កាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលនៅសហរដ្ឋអាមេរិក គឺជាថ្ងៃមួយដែលហៅថា Black Friday
ហើយទំនិញ មួយចំនួនត្រូវ បានលក់ បញ្ចុះតំលៃ យ៉ាងពិសេសបំផុត។ ទន្ទឹមគ្នានោះដែរ មានក្មេង ប្រុសឈ្មោះថា Reginald Anokwuru អាយុ១៥ឆ្នាំ ដែលបានក្លាយជាមនុស្ស ដែលសំណាង ជាងគេ បំផុត ក្នុងការទិញរថយន្ត មួយគ្រឿងដែលមានតំលៃ ត្រឹមតែ ១ដុល្លារ សហរដ្ឋអាមេរិក ប៉ុន នោះ។ ការលក់បញ្ចុះតំលៃ រថយន្តដ៍ពិសេសនោះ គឺធ្វើឡើង នៅក្នុងទីក្រុង Houstonរដ្ឋ Texas
សហរដ្ឋអាមេរិក ហើយកម្មវិធី Black Friday គឺជាកម្មវិធីធំ មួយក្នុងចំណោម កម្មវិធី ធំៗទាំង៥
ក្នុង សហរដ្ឋអាមេរិក។ ចំពោះ Reginald Anokwuru ទោះបីជាគេគ្មាន បណ្ណ័បើកបរ ដោយប៉ុន្តែ
គេនៅ តែជាម្ចាស់រថយន្ត ដែលជាសំណាងរបស់គេដដែល ហើយវាពិតជា អស្ចារ្យណាស់ ដែល
យកលុយ តែ១ដុល្លារ ទិញឡានបានមួយគ្រឿង ហើយប្រភពពត៌មាន មិនបានបញ្ជាក់ពី ម៉ាករថ យន្ត ដែល Reginald Anokwuruបានទិញនោះឡើយ៕
No comments:
Post a Comment
yes