អាជ្ញាធរស្រុកគងពិសី នៅថ្ងៃទី៧ ខែធ្នូ មិនអនុញ្ញាតឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋដែលហែក្បួនធម្មយាត្រាសិទ្ធិយាត្រាពីខេត្តកំពត តាមផ្លូវជាតិលេខ៣ មកចូលរួមទិវាសិទ្ធិមនុស្សថ្ងៃ១០ ធ្នូ នៅរាជធានីភ្នំពេញ បានចូលឆាន់ និងសម្រាកនៅក្នុងវត្តជោតនារាម ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នោះឡើយ។
អាជ្ញាធរបានចាក់សោទ្វាររបងវត្ត បើទោះបីជាព្រះចៅអធិការ និងគណៈកម្មការវត្ត អនុញ្ញាតឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ហែក្បួនធម្មយាត្រាសិទ្ធិយាត្រានោះ បានចូលសម្រាកក៏ដោយ។ ប៉ុន្តែ ពុទ្ធបរិស័ទដែលនៅក្បែរវត្តនោះ បាននិមន្តព្រះសង្ឃ និងអញ្ជើញប្រជាពលរដ្ឋ ចូលសម្រាក និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។
ក្បួនធម្មយាត្រាសិទ្ធិយាត្រាបានចាកចេញពីខេត្តកំពត កាលពីថ្ងៃទី១ ធ្នូ មកទល់ពេលនេះ គឺនៅសល់ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រទៀត ក្បួននឹងមកដល់ទីក្រុងភ្នំពេញ៕
No comments:
Post a Comment
yes