សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

កម្មករនិង​សហជីព​ជាង៣០០នាក់​ធ្វើ​ពិធី​បង្សុកូល​ជូន​ព្រលឹង​កម្មករ​ស្លាប់


៩ថ្ងៃក្រោយ​ការបាញ់សម្លាប់​កម្មករ​កាត់ដេរ សហភាព​ការងារ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ បាន និង​កំពុង​រៀបចំ​ពិធី​បង្សុកូល​រម្លឹក​ជូន​ដល់​ព្រលឹង​កម្មករ​ដែល​បាន​ស្លាប់​ក្នុង​អំពើហិង្សា​កាលពី​ថ្ងៃទី៣កន្លងមកនេះ។ ក្នុង​អំពើហិង្សា​រវាង​អាជ្ញាធរ និង​កម្មករ​នាពេល​កន្លងមក មនុស្ស៤នាក់​បាន​បាត់​បង់ជីវិត និង​ជាង៣០ផ្សេងទៀត​បានទទួលរ​ងរ​បួស។ 

កម្មករ​កាត់ដេរ និង​តំណាង​សហជីព​ជាច្រើន​រយ​នាក់​នឹង​ជួបប្រជុំគ្នា​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​ដើម្បី​រៀបចំ​ពិធី​បង្សុកូល​រម្លឹក​វិញ្ញាណក្ខន្ធ​កម្មករ​កាត់ដេរ​ដែល​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី៣ខែមករា​នៅក្នុង​អំពើហិង្សា​នា​ផ្លូវ​វេ​ង​ស្រេង ខាងត្បូង​ឈាង​ខាងលិច ទីក្រុង​ភ្នំពេញ។ 

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែលជា​អ្នករៀបចំ​ពិធី​សាសនា​នេះ បាន​ថ្លែង​អោយដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា កម្មករ និង​តំណាង​សហជីព​ជាង៣០០នាក់​នឹង​រៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ជូន​ដល់​ព្រលឹង​កម្មករ​ដែល​បាត់បង់​ជីវិត។ បន្ទាប់មក ក្នុង​ពិធី​ដដែល​នេះ កម្មករ និង​សហជីព​គ្រោង​នឹង​ប្រមូល​បច្ច័យ​រួមគ្នា​ដើម្បី​យកទៅជួយ​កម្មករ​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅក្នុង​ខេត្តកំពង់ចាម។

លោក វន់ ពៅ សកម្មជន​ការពារ​ជនក្រីក្រ និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមជាមួយ​កម្មករ​មួយចំនួន​ផ្សេងទៀត ត្រូវបាន​គេ​ចាប់ខ្លួន និង​ឃុំខ្លួន​នៅក្នុង​គុក​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្តកំពង់ចាម។ 

ក្រៅពី​ពិធី​បង្សុកូល​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បង្ហើប​អោយដឹងថា តំណាង​សហជីព​ជាច្រើន​នាក់​គ្រោង​នឹង​ចូលជួប​លោក ស៊ូ​រិ​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខនេះ។ លោក ស៊ូ​រិ​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី ត្រូវបំពេញ​ទស្សនកិច្ច​លើកដំបូង នៅក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​អាទិត្យ​ទី ១២ រហូតដល់​ថ្ងៃទី១៧ ខែមករា​ឆ្នាំ២០១៤ខាងមុខនេះ។

ប្រធានបទ​ដែល​សហជីព​ត្រូវ​លើក​យកមក​ជម្រាបជូន​លោក​តំណាង​ពិសេស​របស់ UN គឺ​បញ្ហា​ហិង្សា​សម្លាប់​កម្មករ​កាត់ដេរ និង​បញ្ហា​ប្រាក់ខែ​ទាប​នៅ​កម្ពុជា៕ 

No comments:

Post a Comment

yes