សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 25, 2014

ក្រុម​សហជីព​ដែល​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​បង្កើត​មូលនិធិ​ជួយ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បាញ់ប្រហារ​​

កម្មកររងគ្រោះ​ពេលសមត្ថកិច្ចបង្រ្កាបនៅផ្លូវវ៉េងស្រេង ថ្ងៃទី០៣ 
ខែមករា ឆ្នាំ២០១៤(រូបភាពដោយ តាត ឧត្ដម)​

​សហភាព​ការងារ​កម្ពុជា​ដែល​ជា​បណ្តុំ​សហជីព​ជាច្រើន និង​សហជីព​ធំៗ​៨​ទៀត​ បាន​សហកា​រណ៍​បង្កើត​មូលនិធិ​ស្វែងរក​ថវិការ ជួយ​ជនរងគ្រោះ ដែល​បាន​ស្លាប់ ​និង​របួស​ក្នុង​ព្រឹត្តិ​ការណ៍​បាញ់ប្រហារ​មួយ កាលពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ​២០១៤​​​។​
​ព្រឹត្តិ​ប៉ះ​ទ​ង្គិ​ច​នៅពេលនោះ កម្មករ​យ៉ាង​តិច​៤​នាក់​ត្រូវ​សមត្ថកិច្ច​បាញសម្លាប់ ប្រមាណ​ជា​៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវ​ចាប់ខ្លួន​។
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សៅរ៍​ ទី​២៥ ​ខែ​មករា​ ឆ្នាំ​២០១៤​នេះ​ថា ការសហការណ៍​គ្នា​បង្កើ​ត​ឲ្យមាន​មូលនិធិ​នេះ ដើម្បី​ចែករំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​សព និង​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បាញ់ប្រហារ​កន្លង​ទៅ ដែល​ពេល​នេះ ពួកគាត់​កំពុង​ជួប​ការលំបាក​ផ្នែក ថវិការ​សម្រាប់​មើលថែ​អ្នក​ដែល​កំពុង​សម្រាប់​ព្យាបាល​។​
​លោក អាត់ ធន់ ឲ្យដឹងទៀតថា មូលនិធិ​នោះ​ឈ្មោះ​សង្គ្រោះ និង​ការពារ​ជួយ​កម្មករ​រងគ្រោះ ពី​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​។ ​លោក​ថា ​មូលនិធិ​ពេលនេះ ទ​ទូល​បាន​ថវិការ​ពី​សប្បុរសជន​បាន​ជាង​២០​លាន​រៀល​ហើយ ហើយ​ក្រុម​ការងារ​នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​អ្នករងគ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​រសៀល​ថ្ងៃ​សៅ​រិ៍នេះ​។​

​លោក អាត់ ធន់ អំបាវនាវ​ឲ្យ​ជនរួមជាតិ ដែល​មាន​បំណង​ចង់​ចូលរួម​រំ​លែក​ទុក្ខ​ដល់​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​បាញ់ប្រហារ​នោះ សូម​ទាក់ទង​មក​មូល​និធិ​តាមរយៈ ទូរស័ព្ទ​លេខ ០១២ ៩៩ ៨៩ ០៦ និង ០៦៦ ៣៣៣ ០៨១ ឬ​តាមរយៈ ​Email: clc.cambodia@online.com.kh ​ឬ thorn.clc@gmail.com​។​
​ក្រៅពី​អំពាវនាវ​រក​មូលនិធី ក្រុមការងារ​របស់​ស​ហ​ជីព ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​នេះ ដោយ​សង​ជំងឺ​ចិត្ត​អ្នករងគ្រោះ និង​សង​សំណង​ចំពោះ​អ្នក​ស្លាប់​៕​

No comments:

Post a Comment

yes