សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

រដ្ឋា​ភិ​បាល​សម្រេច​ឈប់​យក​លុយ​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ពី​ពលករ

4253passport.jpg

អនុ​ក្រឹត្យ​ចុះ​ហត្ថ​លេខា​ដោយ​នាក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅក្នុង​សៀវ​ ភៅ​រាជកិច្ច​ កាល​ពីចុង​ខែធ្នូ ឆ្នាំ២០១៣កន្លង​ទៅ បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​បាន​សម្រេច​លុប​ចោល ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន(Passport) សម្រាប់​ពលករ​ខ្មែរ​ចេញ​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស និង​សម្រាប់​និស្សិត​ដែល​ចេញ​ទៅ​បន្តការ​សិក្សា​នៅ​ក្រៅប្រទេស​ផង​ដែរ​នោះ​។ តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពីពេលកន្លងទៅ​ មិន​ថា​ពលករ ពា​ណិជ្ជ​ករ ពល​រដ្ឋឬ និស្សិត​នោះ​ឡើយ ត្រូវ​បាន​គេដឹង​ជាទូទៅ​ថា បាន​កំណត់​តម្លៃ​ខ្ពស់ ១៣០​ដុល្លារ​ក្នុង​មួយ​ច្បាប់ និង​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​រហូត​ជាង​១ខែ ខណៈ​ដែល​ប្រទេស​ជិតខាង​កំណត់​តម្លៃ​ត្រឹម​តែ​ជាង​ ៣០​ដុល្លារ​ ហើយ​កំណត់​ពេល​ផ្តល់​ជូន​លឿន​ប្រ​ហាក់​ប្រ​ហែល​១​សប្តាហ៏​។ 

ខ្លឹម​សារ​នៃ​សៀវ​ភៅ​រាជ​កិច្ច​បញ្ជាក់​ថា​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​កាល​ពី ថ្ងៃ​ទី២៣​ខែធ្នូ​ ឆ្នាំ២០១៣ លើការ​ផ្តល់​ជូន​លិខិត​ឆ្លង​ដែន​ធម្មតា ផ្តល់​ជូន​ដល់​ពលករ​និង​និស្សិត​ទៅ សិក្សា​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​យក​ប្រាក់ និង​កំណត់​រយៈ​ពេល​២០​ថ្ងៃ​(រាប់​ថ្ងៃ​ធ្វើការ​) ក្នុង​ការ​ផ្តល់ ជូន​ រាប់​គិតចាប់​តាំង​ពី​ថ្ងៃ​ដាក់​ពាក្យ​សុំ​។​
សិស្ស​និស្សិត​ដែល​ទទួល​បាន​ការ​ផ្តល់​ជូន​លិខិត​ឆ្លងដែន​មិន​គិត​ប្រាក់ លុះ​ត្រា​មាន​ការ​បញ្ជាក់​ពីក្រ សួង​អប់​រំ​យុវជន​និង​កីឡា ថា​ពិតជា​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ អនុ​ក្រឹត្យ​នេះ​មាន​សុពល​ភាព ចាប់​ពីថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០១៤​ត​ទៅ​៕

No comments:

Post a Comment

yes