សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 23, 2014

លោកសមរង្ស៊ីនឹង​​ចេញ​ដំណើរ​ទៅ​ក្រៅប្រទេស​​​ល្ងាច​នេះ​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូបថត តាំង វីដា)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស នៅ​ល្ងាច​ថ្ងៃទី​២៣​ខែ​មករា​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ជួប​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅ​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប​។​
​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា មានប្រសាសន៍​ប្រាប់​វី​អូ​ឌី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក សម រង្ស៊ី នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅ​ម៉ោង ៧:៣០​នាទី​ល្ងាច​នេះ​ទៅកាន់​ប្រទេស​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ និង​​ស្តាប់​របាយ​ការណ៍​​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា បន្ទាប់មក​លោក​នឹង​បន្ត​ទៅ​ប្រទេស​អាល្លឺម៉ង់ និង​បារាំង ដើម្បី​ជួប​ជាមួយ​បណ្តា​មន្ត្រី​ជាន់​ខ្ពស់ ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​។​

​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​​របស់ លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ភាព​តាន​​តឹង និង​​ខណៈ​ដែល​សហគម​ន៍​អន្តរជាតិ ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ករណី​ដែល​អាជ្ញាធរ​កម្ពុជា បាន​បង្ក្រាប​ទៅលើក្រុម​​បាតុករ និង​កម្មករ កាល​ពី​ដើម​ឆ្នាំ​២០១៤ បង្ក​ឲ្យ​មាន​​អ្នក​ស្លាប់ និង​របួស ព្រមទាំង​មាន​ការចាប់​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​មួយចំនួន​ ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​៕

No comments:

Post a Comment

yes