សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 17, 2014

សភា​អឺរ៉ុបអំពាវនាវ​ឲ្យ​តំណាង​ជាន់ខ្ពស់ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នៅ​កម្ពុជា​​


សភា​អឺរ៉ុប ស្នើ​ឲ្យ​តំណាង​ជាន់ខ្ពស់ និង​អនុប្រធាន​នៃ​គណៈកម្មការ លោកស្រី Catherine Ashton ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នៅ​កម្ពុជា បន្ទាប់ពី​រកឃើញ​ស្ថានភាព​មិន​ប្រក្រតី​កើតឡើង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។​
​បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ សភា​អឺរ៉ុប បាន​យល់ស្រប​នឹង​សេចក្តីសម្រេច​មួយចំនួន​ស្តីពី​ស្ថានភាព​នៅ​កម្ពុជា ដែល​ចុះ​កាលបរិច្ឆេត នៅ​ថ្ងៃ​ទី​១៤​​ខែ​មករា​។​សភា​អឺរ៉ុប បាន​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស លោក​សុរិយា ស៊ូ​ប៊ែ​ឌី  និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​មូល​ដ្ឋាន រួម​មាន​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការជួបជុំ​។​
​សភា​អឺរ៉ុប បាន​ថ្កោលទោស​ចំពោះ​ការកាត់ទោស​ទាំងឡាយណា ដែល​មាន​លក្ខណៈ​នយោបាយ ប្រឆាំង​នឹង​ការរិះគន់​នយោបាយ ប្រឆាំង​​​នឹង​គណបក្សជំទាស់ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកការពារ​សិទ្ធិ​ដីធ្លី គួរ​​តែ​​បាន​អនុវត្ត​ការងារ​របស់​គេ ដោយ​មិន​មាន​ការគំរាមកំហែង និង​ការយាយី​។​
​សេចក្តី​សម្រេច បានស្នើ​អាជ្ញាធរ​កម្ពុជា ដោះលែង និង​ប្រាប់​ពី​ព័ត៌មាន​នៃ​កន្លែង​២៣​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន និង​ថ្កោលទោស​ការប្រើ​ប្រាស់​​​ក​ម្លាំង​មិន​សមរម្យ និង​ហួសប្រមាណ ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រង​របួស​កាលពី​ថ្ងៃទី​០២​និង​ទី​០៣​ខែ​មករា​។​

​សភា​អឺរ៉ុប បារម្ភ​ពី​ជម្លោះ​ដែល​កំពុង​បន្ត ទៅលើ​ភាពមិនប្រក្រតី​នៃ​ដំណើរការ​បោះឆ្នោត ដោយ​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ ធ្វើការ​ជា​មួយ​គ្នា ដើម្បី​បង្ហាញ​ពី​កំហុស​ឆ្គង ដែល​កើតឡើង និង​យល់ស្រប​ទៅ​លើ​ជំហាន​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​នូវ​ដំណើរការ​បោះឆ្នោត កំណែ​ទម្រង់​​​បញ្ជី​ឈ្មោះ បរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កំណែទម្រង់​គជប កំណែទម្រង់​កំណែទម្រង់​ប្រព័ន្ធតុលាការ សភា និង​កិច្ចប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​​​អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​។​
​សភា​អឺរ៉ុប អំពាវនាវ​មាន​ការពិភាក្សា​បន្ត​លើ​ជម្លោះ​ការងារ​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដោយ​សន្តិ​​វិធី តាម​អាច​ធ្វើទៅបាន ដើម្បី​រក​ដំណោះស្រាយ​លើ​ភាពខុសគ្នា​។​សភា​អឺរ៉ុប ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការកោះហៅ​លោក​សម រង្ស៊ី ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន លោក កឹម សុខា និង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​។​

No comments:

Post a Comment

yes