សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

សង្គ្រោះ​​ជាតិ​​នឹង​​ប្ដឹង​​តុ​លា​ការ​​បើ​​សា​លា​​រាជ​ធា​នី​​មិន​​ប្រគល់​​សម្ភារៈ​​មក​វិញ


គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​មកវិញ​នូវ​សម្ភារៈ​របស់ខ្លួន ដែល​បាន​រឹបអូស​ក្នុង​ប្រតិបត្តិ​បោះ​សំអាត​ក្រុមអ្នកតវ៉ា គណបក្ស​សង្គ្រោះ​ជាតិ​លើ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី៤ខែមករា​កន្លងទៅ។ គំរោង​ដាក់ពាក្យ​ប្ដឹង​នេះ​ត្រូវបាន​មន្ត្រី​រៀបចំ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហើប​ឲ្យ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​ព្រងើយកន្តើយ​ចំពោះ​ការស្នើសុំ​របស់ខ្លួន។

សំណុំរឿង​មេក្រូ បង្គន់ រោង និង​សម្ភារៈ​មួយចំនួនទៀត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​អាជ្ញាធរ​រឹបអូស​ពី​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី៤ ខែមករា​នោះ ទំនងជា​ត្រូវ​ឡើងដល់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​រសៀល​ថ្ងៃ​អង្គា​រ៍​នេះ លោក ហូរ វ៉ាន់ មន្ត្រី​រៀបចំ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ជាមុន​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ជ្រើស​យក​ផ្លូវ​តុលាការ ដើម្បី​ទាមទារ​សម្ភារៈ​របស់ខ្លួន​ពី​សាលា​រាជធានី​ភ្នំពេញ​មកវិញ។

លោក ហូរ វ៉ាន់ បាន​រៀបរាប់ថា៖« យើង​បានដាក់​សំណើរ​ជូន​សាលា​រាជធានី​កន្លះ​ខែ​មកហើយ តែ​គ្មាន​ការឆ្លើយតប​អ្វី​ទាំងអស់ ទាំង​លិខិត ទាំង​តាម​ទូរ​សព្ទ។ យើង​រង់ចាំ​ពិភាក្សាគ្នា​ពី​បញ្ហា​នេះ​ជាមួយ​សាលា​រាជា​ធានី​មួយរយៈ​ទៀត។ ហើយ​បើ​គ្មាន​ការឆ្លើយតប​ទេនោះ គណបក្ស​សង្គ្រោះ​ជាតិ​មានតែ​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ​ហើយ»។ យ៉ាងណាក៏ដោយ លោក​ហូរ វ៉ាន់ អំពាវនាវ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ​បញ្ហា​នេះ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ មុននឹង​ឡើងដល់​តុលាការ៕

No comments:

Post a Comment

yes